រៀនធ្វើម្ហូប

[ទំព័រម្ហូប] ស៊ុបបង្គាលាក់ខ្លួន រូបមន្តពិសេសរសជាតិឆ្ងាញ់ ហើយរឹតតែឆ្ងាញ់ថែមទៀតពេលអាកាសធាតុត្រជាក់ៗ

BY
autoadmin
October 10, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តមុខម្ហូបថ្មីមកចែកជូននោះគឺ ស្លរស៊ុបបង្គាលាក់ខ្លួនមកចែកជូន តោះយើងទៅស្វែងរកខ្លូនបង្គាទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ដុំស៊ុបខ្នរ ២ដុំ
  2. បង្គា ២០០ក្រាម
  3. សាច់ជ្រូកចិញ្ច្រាំ ២០០ក្រាម
  4. ឆៃថាវហាន់សម្រាប់ស្លរ ១០០ក្រាម
  5. ការ៉ុតហាន់សម្រាប់ស្លរ ១០០ក្រាម
  6. ស្ពៃបូកគោ ១០០ក្រាម
  7. ឃិនឆាយ ១០ក្រាម

*វិធីធ្វើ

  • ជាដំបូងយើងយកសាច់ជ្រូកចិញ្រ្ចាំមកខ្ចប់បង្គាអោយស្អាតល្អ
  • ក្រោយមកទៀតដាក់ឆ្នាំងដាំទឹកចំនួន២លីត្រ រងចាំអោយពុះរួចដាក់ ដុំស៊ុបខ្នរកូរអោយរលាយ​ រួចដាក់សាច់ជ្រូកដែលខ្ចប់បង្គាចូលទៅ តាមដោយការ៉ុតឆៃថាវ រំងាស់អោយបន្លែឆ្អិនល្អ​ តាមដោយស្ពៃបូកគោរងចាំអោយពុះភ្លក់រសជាតិតាមចំណូលចិត្ត រួចដាក់ឃិនឆាយបិតភ្លើងដួសដាក់ចានជាការស្រេច។

Share This Post: