រៀនធ្វើម្ហូប

[ទំព័រម្ហូប] ញាំមឹកពិសេស មីនុយថ្មីសម្រាប់បងៗស្រ្តីមេផ្ទះ អាប់ឌែតស្នាដៃធ្វើម្ហូបជូនគ្រួសារ

BY
autoadmin
October 10, 2021

សួស្តីបងប្អូនដែលនិយមទទួលទានមឹកថ្ងៃនេះដែរយើងមានរូបមន្តញាំមឹកពិសេសមកចែកជូន ធានារសជាតិឆ្ងាញ់មិនចាញ់ហាងល្បីឡើយ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. មឹកបំពង់មានពង ១០ក្បាល
  2. ម្ទេសស្រស់ ១៥គ្រាប់
  3. ខ្ទឹមស ១០ក្រាម
  4. ឬសជីវ៉ាន់ស៊ុយ ៣ឬស
  5. ទឹកស្ករ ½ ចានចង្កឹះ
  6. ទឹកត្រី ១ចានចង្កឹះ
  7. ទឹកក្រូចឆ្មា ៤ផ្លែធំ
  8. ទឹកជ្រក់ខ្ទឹម​ 1/2 ចានចង្កឹះ
  9. ជីបារាំង ៣ដើម
  10. ឃិនឆាយ ៣ដើម
  11. ខ្ទឹមក្រហមផ្លែធំហាន់ស្តើងៗ ១ផ្លែ
  12. ស្ពៃក្តោបស្រួយសម្រាប់លំអរចាន

*វិធីធ្វើ

  • ជាដំបូងយើងនាំយកមឹកមកអង្កន់ល្មម អោយពេញមឹក រួចរៀបមឹកដាក់ចានរោយដោយឃិនឆាយរួចយកទៅចំហុយប្រមាណជា ១៥នាទី រួចយកចេញពីឡាំងសឹង
  • តោះយើងមកធ្វើទឹកញាំទាំងអស់គ្នា ដោយយកឬសជីវ៉ាន់ស៊ុយ ម្ទេសស្រស់ ខ្ទឹមស បុកចូលគ្នាអោយម៉ត់ល្មម ក្រោយមកទៀតចាក់ចូលក្នុងចានសម្រាប់ញាំ តាមដោយ ទឹកស្ករ ទឹកត្រី ទឹកក្រូចឆ្មា ទឹកជ្រក់ខ្ទឹមសថៃ លាយច្របល់អោយចូលគ្នាភ្លក់រសជាតិតាមចំណូលចិត្តរួចដាក់មឹកដែលយើងបានចំហុយឆ្អិនចូលទៅតាមដោយខ្ទឹមក្រហម ជីបារាំង ឃិនឆាយដួសដាក់ចានជាការស្រេច។

 

Share This Post: