[ទំព័រម្ហូប] បង្គាអប់ឈីស មិនចាំបាច់ចំណាយប្រាក់ទិញគេទៀតទេ បងៗអាចធ្វើញ៉ាំខ្លួនឯងតាមរូបមន្តនេះងាយៗ
- BY
- autoadmin
- October 12, 2021
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បង្គាអប់ឈីសពិសេសមកចែកជូន មិនចាំបាច់ចំណាយប្រាក់ក្នុងការទិញទៀតទេបងប្អូនអាចធ្វើសម្រាប់ទទួលទាននៅតាមគេហដ្ឋានបានផងដែរ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- បង្គា ៣០០ក្រាម
- ឈីស ១៥០ក្រាម
- ប័រ ១ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
- ផាសលីសម្រាប់លំអរចាន
*វិធីធ្វើ
- ជាដំបូងយើងយកបង្គាមកលាងទឹកសំអាតអោយស្អាត ដោយទឹកសូដារឺទឹកអំបិល និងបកសំបកបង្គា ដោយទុកផ្នែកកន្ទុយ រួចទុកមួយអន្លើរ
- ក្រោយមកទៀតយកខ្ទះសម្រាប់អ៊ាំងមកដាក់ប័រ ខ្ទឹមសចូលទៅលីអោយឈ្ងុយល្អ រួចនាំយកបង្គាដែលបកសំបករួចចាក់ចូលទៅឆាអោយឆ្អិនផ្សំរសជាតិដោយអំបិលនិងម្រេច រួចរោយពីលើដោយឈីស ចំនៅត្រង់ផ្នែកកណ្តាលនៃខ្ទះ រងចាំអោយឈីសរលាយអស់បិតភ្លើងរួចរាល់សម្រាប់ការទទួលទាន។
- Share This Post: