រៀនធ្វើម្ហូប

[ទំព័រម្ហូប] នំផាយសូកូឡា ធ្វើជារបស់ផ្អែមៗលាងមាត់ក្រោយបាយក៏បាន ធ្វើញ៉ាំលេងកំដរមាត់ពេលរសៀលក៏អ៊ែម

BY
autoadmin
October 15, 2021

សួស្តីបងប្អូនទាំងអស់គ្នា ចង់ញាំរបស់ផ្អែមៗលាងមាត់មែនទេ តោះយើងមានរូបមន្តងាយៗប្រើពេលមិនយូរ ដូចជានំផាយសូកូឡា មកចែកជូន ធានាថាត្រូវមាត់ក្មេងៗជាមិនខាន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. នំបុ័ង ២០បន្ទះ
  2. សូកូឡាបន្ទះ ១០បន្ទះ
  3. ពងមាន់ ២គ្រាប់
  4. ទឹកដោះគោស្រស់ ១៥០មីលីលីត្រ
  5. ប័រសាប ១០០ក្រាម

*វិធីធ្វើ

  • ជាដំបូងយើងគោះពងមាន់ដាក់ចាន និងផ្សំទឹកដោះគោស្រស់ រួចវាយអោយចូលគ្នាល្អ រូចទុកមួយអន្លើរ
  • ក្រោយមកទៀតយើងយកបន្ទះនំបុ័ងមកកាត់រឹមជុំវិញចេញ ក្រោយមកលាបពងមាន់ទឹកដោះគោស្រស់ដែលយើងវាយចូលគ្នា មុននេះលាបអោយសប់នំបុ័ងទាំងពីរបន្ទះដែលត្រូចផ្គុំចូលគ្នា រួចដាក់បន្ទះសូកូឡាត្រង់ចំណុចកណ្តាល ក្រោយមកផ្គុំនំបុ័ងទាំងពីរបន្ទះចូលគ្នា​ អោយផ្អឹបចូលគ្នាល្អ​រួចយកពងមាន់ទឹកដោះគោស្រស់លាបអោយសប់នំបុ័ងផ្នែកខាងក្រៅ
  • ក្រោយមកទៀតចាក់ប័រចូលក្នុងខ្ទះអោយរលាយរួចយកបន្ទះនំបុ័ងមកចៀន អោយលឿងឈ្ងុយនិងស្រួយល្អ រួចស្រង់ឡើងដាក់ចាន ជាការស្រេច។

Share This Post: