រៀនធ្វើម្ហូប

[ទំព័រម្ហូប] ឃើញហើយស្រក់ទឹកមាត់ ញាំបំពេញរាជ្យពិសេស ទំនងអីក៏ទំនងយ៉ាងនេះ

BY
autoadmin
October 15, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ញាំបំពេញរាជ្យបែបថៃមកចែកជូន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. បំពេញរាជ្យ ៣ផ្លែ
  2. បង្គាក្រៀម ៥០ក្រាម
  3. សណ្តែកដីលីងបុកម៉ត់ល្មម ៥០ក្រាម
  4. ខ្ទឹមក្រហមហាន់ល្អិត ២គ្រាប់
  5. ម្ទេសខ្មាំងហាន់ល្អិត ២ស្លាបព្រាបាយ
  6. ស្ករត្នោត ២០០ក្រាម
  7. កាពិ ១ស្លាបព្រាកាហ្វេ
  8. ទឹកត្រី ១ស្លាបព្រាបាយ
  9. ទឹកសុទ្ធ ១ចានចង្កឹះ
  10. អំបិល ១ស្លាបព្រាបាយ

*វិធីធ្វើ

  • ជាដំបូងយើងយកបំពេញរាជ្យមកចិតសំបកចេញរួចត្រាំក្នុងទឹកសុទ្ធដែលដាក់អំបិល ដើម្បីមិនអោយបំពេញរាជ្យប្រែពណ៌ខ្មៅ ក្រោយមកទៀត យើងយកបំពេញរាជ្យមកសាប់អោយសប់ល្អ រួចយកចូលទៅត្រាំទឹកអំបិលម្តងទៀតដោយត្រាំរយះពេល ២០នាទី
  • តោះក្នុងអំឡុងពេលរងចាំបំពេញរាជ្យយើងងាកមកធ្វើទឹកញាំទាំងអស់គ្នា ដោយចាក់ស្ករត្នោតចូលទៅក្នុងកូនខ្ទះ តាមដោយ ទឹកត្រី កាពិ ខ្ទឹមក្រហម  រួចកូររំងាស់រហូតទាល់តែស្កររលាយ ក្រោយមកទៀតដាក់ម្ទេសស្រស់ ម្ទេសហុយ សណ្តែកដី និងបង្គាក្រៀម ចូលទៅរំងាស់អោយចូលគ្នា រួចបិតភ្លើង ទុកអោយត្រជាក់
  • ក្រោយពេលដែលទឹកញាំយើងត្រជាក់ហើយ យើង ស្រង់យកបំពេញរាជ្យឡើងមកច្របាញ់ថ្នមៗដើម្បីអោយស្រស់ទឹកអំបិល រួចរៀបដាក់ចានស្រោចពីលើដោយ ទឹកញាំអោយសប់ល្អ អោយច្រើនៗ រួចរាល់សម្រាប់ទទួលទាន

Share This Post: