រៀនធ្វើម្ហូប

[ទំព័រម្ហូប] គុយទាវឆាម្ទេសគ្រឿងសមុទ្រ គ្រាន់តែលឺឈ្មោះក៏ស្រក់ទឹកមាន់ ចង់ញ៉ាំបាត់ទៅហើយ

BY
autoadmin
October 17, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត គុយទាវឆាម្ទេសគ្រឿងសមុទ្របែបថៃមកចែកជូន តោះចង់ដឹងថាពិសេសបែបណានោះ យើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. គុយទាវសរសៃតូចស្រុះឆ្អិនរួច ១០០ក្រាម
  2. បង្គាស្រស់បកសំបក និងវះខ្នងយកសរសៃចេញ ៣ក្បាល
  3. មឹកបំពង់ហាន់ជាកង់ៗល្មមឆា ២ក្បាល
  4. សណ្តែកកួរហាន់ ២សរសៃ
  5. ប៉េងប៉ោះហាន់សម្រាប់ឆា ១ផ្លែ
  6. ត្រប់តូច ១០គ្រាប់
  7. ម្រេចខ្ចី ២ដុំ
  8. ម្ទេសស្រស់ហាន់សរសៃ ២គ្រាប់
  9. ជីនាងវង ១០ក្រាម
  10. ព្រីកផៅ រឺ ម្ទេសឆាថៃ ២ស្លាបព្រាបាយ
  11. ស្ករស 1/2 ស្លាបព្រាកាហ្វេ
  12. ទឹកត្រី ១ស្លាបព្រាបាយ
  13. ប្រេងខ្យង ១ស្លាបព្រាបាយ

*វិធីធ្វើ

  • ចាក់ប្រេងឆាចូលខ្ទះ តាមដោយ បង្គានិងមឹក ឆាត្រឡប់អោយជិតឆ្អិន រួចដាក់ប៉េងប៉ោះ សណ្តែកកួរ និងត្រប់តូចចូលទៅ ឆាអោយចូលគ្នា ល្អ រួចដាក់ព្រីកផៅរឺម្ទេសឆាថៃ ផ្សំរសជាតិដោយ ទឹកត្រី ប្រេងខ្យង ភ្លក់រសជាតិតាមចំណូលចិត្ត​ រួចដាក់គុយទាវសរសៃតូចចូលទៅឆាអោយចូលគ្នាល្អ រួចដាក់ ម្ទេសស្រស់ ម្រេចខ្ចី និងជីនាងវងចូលទៅ ឆាអោយចូលគ្នាម្តងទៀតដួសដាក់ចានជាការស្រេច។

Share This Post: