សង្គម

លោក ផែង វណ្ណៈ នាំយកថវិកាចំនួន ៤០០ដុល្លារ ជូនបុរសរើសអេតចាយ និងចង់បង់ផាកពិន័យរទេះអេតចាយជំនួសម្ចាស់ផងដែរ

BY
srey nuch
November 4, 2022

រាជធានីភ្នំពេញ៖ ក្រោយពីផ្ទុះវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពអាជ្ញាធរបានប្រើហិង្សាមកលើអ្នករើសអេតចាយ នៅតាមផ្លូវសាធារណៈបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ ផែង វណ្ណៈ មុននេះបន្តិច បាននាំយកថវិកាចំនួន ៤០០ដុល្លារ ជូនអ្នករើសអេតចាយ ដែលស្នាក់នៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋម្ដុំសាលាបាក់ទូក។

ក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ពេលនេះខ្ញុំបានយកថវិកាចំនួន ៤០០ ដុល្លារ ក្នុងនោះ(ថវិកាខ្ញុំ ៣០០ ដុល្លារ ប្អូនស្រី ឆារ៉ាកំពត ៥០ដុល្លារ និងប្អូនប្រុស រ៉ូ យុត្ថា ៥០ ដុល្លារ )មកជូនប្អូនប្រុស កើត សុខនៅ អាយុ ៣៦ឆ្នាំ អ្នករើសអេតចាយ ស្នាក់នៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋម្ដុំសាលាបាក់ទូក។

ខ្ញុំបាទសូមសំណូមពរ លោកអភិបាលខណ្ឌ ៧ មករា មេត្តាជួយសម្រួលផ្ដល់ រទេះអេតចាយជូនប្អូនប្រុសវិញផង ដើម្បីគាត់បានបន្តប្រកបរបរចិញ្ចឹមជីវិតតទៅទៀត។ បើមានតម្រូវអោយបង់ផាកពិន័យខ្ញុំបាទនឹងចេញបង់ជំនួស ប្អូនប្រុសអ្នករើសអេតចាយ ។”

ប្រភព៖ Vannak Pheng

Share This Post: