សង្គម

អាណិតណាស់! ប្អូនស្រីម្នាក់ រស់នៅជាមួយសំរាម បីកូនទើបកើតបាន ១០ថ្ងៃ ដើរសុំគេហូបតាមផ្លូវ ទាំងមេឃក្តៅហួតហែង

BY
srey nuch
April 9, 2024

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹកបានចែកចាយក្នុងបណ្ដាញសង្គម លើប្អូនស្រីម្នាក់ អាយុ ១៩ឆ្នាំ ដែលទើបកើតកូនបាន ១០ថ្ងៃ បីកូនដើរសុំគេហូបតាមផ្លូវ កំពុងផ្ទុះការអាណិតអាសូរពីមហាជន ខណៈប្អូនស្រីរូបនេះ រស់នៅជាមួយសំរាម និងកាកសំណល់ដែលគេចោលសល់ប៉ុណ្ណោះ។

បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកផន ផល្លា ដែលប្រធានមណ្ឌលកុមារកំព្រាមែកឈើ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ការពិតប្អូនស្រី គ្នារស់នៅជាមួយសំរាម និងកាកសំណល់ដែលគេចោលសល់តែប៉ុណ្ណោះ ខ្ញុំបានលូនចូលទៅបីទារកចេញពីកន្លែងដែលបានចងបិទបាំង ដោយហ៊ុំព័ន្ធដោយកាកសំណល់ និងសំរាមទាំងនោះ ចេញមកខាងក្រៅខ្ញុំបានកក់សម្គាល់ឃើញថា ទាំងកម្រាលដេក និងអ្វីៗដែលជាជម្រករបស់គេនោះ ពោរពេញដោយភាពកខ្វក់ និងក្លិនមិនល្អគ្រប់បែបយ៉ាង ខ្ញុំស្រណោះតែទារកតូចនោះទេ ដែលត្រូវដាក់ឲ្យដេកនៅទីនោះ ហើយក្នុងស្ថានភាពបែបនេះ ទាំងដែលខែនេះគឺក្តៅណាស់។

លោកផន ផល្លា បានបន្តទៀតថា៖ «អ្វីដែលកាន់តែខ្លោចចិត្ត គឺប្អូនស្រីដែលត្រូវជាម្តាយនេះ បានយកទឹកចាក់ពីលើ ក្រណាត់ភួយដែលបានយកចងធ្វើជាដំបូលនោះ ដើម្បីកុំឲ្យវាឆួលកំដៅក្តៅខ្លាំងពេកនា ពេលថ្ងៃកើតកូនបានពីរថ្ងៃ ប្អូនបានបីកូន ដើរសុំអីគេហូបទៅហើយរហូតមកដល់ថ្ងៃនេះទារកតូច គឺមានអាយុ ១០ថ្ងៃត្រឹម។ យ៉ាងណាមិញ ការទៅជាលើកទី២ របស់ខ្ញុំនៅថ្ងៃខានស្អែក ទើបជាដំណោះស្រាយសម្រាប់ប្អូនស្រី ហើយនិងកូនរបស់ប្អូន។ល្ងាចនេះ ខ្ញុំបានមករៀងយប់ដែរហើយ។»

តាមរយៈការបង្ហោះរបស់ លោកផន ផល្លា ក៏ឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើន បានចូលរួមជាថវិកាតាមសទ្ធាជ្រះថ្លា ដោយក្ដីអាណិតមេត្តាទៅលើប្អូនស្រីផងដែរ ៕

ប្រភព៖ Phalla Phorn

Share This Post: