សង្គម

កូនខ្មែរម្នាក់ ធ្វើវីដេអូនាំយកបង្អែមប្រពៃណីខ្មែរ «នំល្ពៅ» ផ្សព្វផ្សាយដល់ជនបរទេសនៅប្រទេសអូស្ត្រាលី កំពុងផ្ទុះការសរសើរ

BY
srey nuch
December 4, 2023

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឈុន សុជាតិ ដែលជាកូនខ្មែរ រៀននៅប្រទេសអូស្ត្រាលី បានបង្កើតវីដេអូថ្មីមួយ ដោយបាននាំយកបង្អែមប្រពៃណីខ្មែរ ដែលជានំល្ពៅផ្សព្វផ្សាយដល់ជនបរទេសនៅប្រទេសអូស្ត្រាលី កំពុងផ្ទុះការសរសើរ និងចែករំលែកពេញបណ្ដាសង្គម។

តាមការបង្ហោះរបស់ ឈុន សុជាតិ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បរទេសសាកនំល្ពៅខ្មែរលើកដំបូង! Australian Taste Cambodian Pumpkin Cake For The First Time នៅក្នុងបេសកកម្មរបស់ខ្ញុំក្នុងការផ្សព្វផ្សាយវប្បធម៌កម្ពុជាដល់ជនបរទេសនៅប្រទេសអូស្ត្រាលី ខ្ញុំបានដើរជុំវិញស៊ីដនីអូប៉េរ៉ាហូស ដើម្បីសុំឱ្យមនុស្សមកសាកល្បងបង្អែមប្រពៃណីខ្មែររបស់យើង គឺនំល្ពៅ។ លទ្ធផលគឺមានការចូលចិត្តនិងការមិនចូលចិត្តចម្រុះ ដោយអ្នកខ្លះបាននិយាយថាពួកគេនឹងញុំាម្ដងទៀត តែអ្នកខ្លះនិយាយថាវាមិនមែនជាប្រភេទអាហារគេនោះទេ។ »

ប្រភព៖ Chhun Socheat ឈុន សុជាតិ

Share This Post: