PR

សែលកាតប្រារព្ធខួប២៥ឆ្នាំ ជាមួយនឹងការចេញបទចម្រៀងថ្មី រួមនិងការប្រគុំតន្ត្រីដ៍ធំមួយ

BY
Naren
November 26, 2022

(ភ្នំពេញ)៖ ខណៈពេលខិតជិតដល់ចុងឆ្នាំ សែលកាតប្រារព្ធខួបគម្រប់២៥ឆ្នាំរបស់ខ្លួនជាមួយនឹងការប្រគុំតន្ត្រីដ៏ធំ និងបញ្ចេញបទចម្រៀងថ្មី ដែលមានការសម្ដែងរបស់ទូតសុឆន្ទៈ របស់ខ្លួន ដែលមានដូចជា លោក ម៉ាន់ វណ្ណដា ព្រះនាង នរោត្តម ជេនណា លោក ថេណា កញ្ញា រ៉េត ស៊ូហ្សាណា និងកញ្ញា មីណា។

សេចក្ដីជូនដំណឹងនេះត្រូវបានប្រកាសឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅ សណ្ឋាគារ កាំបូឌីយ៉ាណា និងត្រូវបានចូលរួមដោយនាយកប្រតិបត្តិរបស់ សែលកាត គឺលោក Simon Perkins រួមជាមួយនិងក្រុមការងាររបស់ សែលកាត ដៃគូសហការ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មាន។

អំឡុងពេលសន្និសីទសារព័ត៌មាន មានការបញ្ចាំងវីដេអូចំនួន៣បង្ហាញពីសមិទ្ធិផលចម្រុះរបស់ សែលកាត ស្ពតពាណិជ្ជកម្មដ៏គួរឱ្យចងចាំ បុគ្គលិករួមជាមួយនិងការបង្ហាញពីសេចក្ដីលម្អិតរបស់ការប្រគុំតន្ត្រី ការសម្ដែងនៅនឹងឆាកតន្ត្រីដោយផ្ទាល់ ក៏ដូចជាការសម្ដែងរួមគ្នារវាងព្រះនាង នរោត្តម ជេនណា និងលោក ថេណា ដើម្បី អបអរពិធីនេះផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins មានប្រសាសន៍ថា៖ «យើងបានធ្វើដំណើរមកដល់ទីមួយដែលឆ្ងាយពីចំណុចចាប់ផ្ដើមរបស់យើង។ ក្រឡេកទៅមើលប្រវត្តិសាស្ត្ររបស់ សែលកាត មានរឿងជាច្រើនដែលយើងត្រូវអបអរសាទរនិងអរគុណ តួយ៉ាងមានដូចជា ផលិតផលនិងសេវាកម្មជាច្រើន រង្វាន់និងការសសើរ និងបុគ្គលដែលរួចដំណើរជាមួយយើងរហូតមកដល់ពេលនេះដែលមានដូចជា ដៃគូសហការ បុគ្គលិក និងអតិថិជនរបស់យើង។ ខណៈពេលដែលយើងខិតជិតចុងឆ្នាំ យើងសូមអញ្ជើញអ្នកគ្រប់គ្នាដើម្បីចូលរួមនិងអបអរទាំងអស់គ្នា។»

ការប្រគុំតន្រ្តីគម្រប់ខួប ២៥ឆ្នាំ របស់ សែលកាត នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស្ថិតក្នុងសាលព្រឹត្តិការណ៍ ចាប់ពីម៉ោង ៦ល្ងាច តទៅ។ ការប្រគុំតន្ត្រីនេះមានការសម្ដែងរបស់ទូតសុឆន្ទៈម៉ាកយីហោរបស់ សែលកាត ហើយនិងមានការចូលរួមជាភ្ញៀវកិត្តិយសសម្រាប់វគ្គចុងក្រោយពីសិល្បករ សិល្បការិនី ពីផលិតកម្ម បារមី ដែលមានដូចជា Sophia Kao, Vanthan និង Polarix ។

សំបុត្រចូលទស្សនាការប្រគុំតន្ត្រីនេះនឹងមានលក់នៅការិយាល័យកណ្ដាលរបស់ សែលកាត ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ហើយក៏អាចទទួលបានតាមរយៈការជាវផលិតផលសំខាន់នៃការប្រារព្ធខួប ២៥ឆ្នាំ របស់ សែលកាត នោះគឺ Time To Rise $6 ។ សំបុត្រចូលរួមក៏នឹងមានសម្រាប់លក់នៅថ្ងៃប្រគុំតន្ត្រី និងស្ថិតក្នុងទីតាំងប្រគុំតន្ត្រីផ្ទាល់ផងដែរ។ សំបុត្រសម្រាប់ចូលរួមគឺមានចំនួនកំណត់ ដែលមានចំនួនត្រឹមតែ ៤០០០សន្លឹក តែប៉ុណ្ណោះ។

អាវយឺត និងខ្សែកាត (Limited Edition) នៃការប្រារព្ធខួប ២៥ឆ្នាំ របស់ សែលកាត ក៏នឹងមានវត្តមាននៅថ្ងៃប្រគុំតន្រ្តីសម្រាប់ប្រូម៉ូសិននៃការបញ្ចូលទឹកប្រាក់។ កញ្ចប់រង្វាន់នៃការការប្រគុំតន្រ្តី (Concert merchandise) ក៏នឹងមានផ្ដល់ជូនផងដែរ ហើយត្រូវបានកំណត់យកតាមរយៈគោលការណ៍ មកមុន បានមុន។

បទចម្រៀងថ្មីរបស់ សែលកាត នឹងត្រូវបានបញ្ចេញឡើងដោយលោក វណ្ណដា ក្នុងវគ្គចុងក្រោយនៃការប្រគុំតន្រ្តី។ បទចម្រៀងនេះត្រូវបានដឹងថា វាត្រូវបានបំផុសគំនិតផលិតដោយចម្រៀងដ៏ល្បីមួយក្នុងប្រវត្តិសាស្រ្ត សែលកាត ហើយត្រូវបានកែច្នៃនិងផលិតឡើងវិញដោយ ផលិតកម្ម បារមី។ លោក វណ្ណដា ដែលជាទូតសុឆន្ទៈម៉ាកយីហោរបស់ សែលកាត មានប្រសាសន៍ថា៖ «ពួកយើងបាននិងកំពុងធ្វើការយ៉ាងល្អិតល្អន់ក្នុងការផលិតចម្រៀងថ្មីមួយនេះ ធ្វើយ៉ាងណាឱ្យវាផុសចេញនូវញាណពិត អារម្មណ៍ពិត និងនាំយកមកវិញនូវអនុស្សារវរីយ៍ល្អៗរបស់ សែលកាត ក្នុងអតីកាល។»

សម្រាប់ព័ត៌មានទាក់ទងនឹង ការប្រគុំតន្ត្រីនៃខួប ២៥ឆ្នាំ របស់ សែលកាត របៀបនៃការទិញសំបុត្រ និងវិធីទទួលបានកញ្ចប់រង្វាន់ សូមចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ សែលកាត៕

Share This Post: