កីឡា

Real Madrid ត្រៀមលុយជាង ១០០លានដុល្លារ ដើម្បីនាំយកកីឡាករ Jude Bellingham មកកាន់ទឹកដីអេស្ប៉ាញ

BY
Pheakdey
January 2, 2023

អេស្ប៉ាញ៖ ក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ត្រូវបានបណ្តាញសារព័ត៌មាន ESPN រាយការណ៍ថា កំពុងបង្កើនការប្រមាញ់យកកីឡករ Jude Bellingham ឲ្យមកចូលរួមក្នុងក្លឹបបាល់ទាត់របស់ខ្លួននៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករក្នុងខែមករា ឆ្នាំ២០២៣នេះ។ តាមគម្រោងគឺក្លឹបស្តេចសបានត្រៀមបញ្ចប់ថវិកាចំនួន ៨៨លានផោន ( ជាង ១០៦លានដុល្លារអាមេរិក) ដើម្បីនាំយកខ្សែបម្រើកណ្តាលកំពុងឡើងជើងខ្លាំងរូបនេះមកកាន់ទឹកដី Santiago Bernabéu។

ប្រភពខាងលើបានបន្តថា ប្រសិនបើកីឡករ Jude Bellingham អាចផ្ទេរមកលេងឲ្យក្លឹប Real Madrid បានមែននោះគឺរូបអាចនឹងត្រូវដាក់ឲ្យលេងជំនួយតំណែងរបស់គីឡាករ Luka Modric ដែលមានវ័យ ៣៧ឆ្នាំទៅហើយ ឬជំនួយកីឡាករ Toni Kroos​ ដែលកំំពុងមានកំពុងមានវ័យ ៣៣ឆ្នាំ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះកីឡករ Jude Bellingham វ័យ ១៩ឆ្នាំកំពុងលេងឲ្យក្លឹបបាល់ទាត់ Borussia Dortmund នៅក្របខណ្ឌលីកកំពូលរបស់អាឡឺម៉ង់ ហើយរូបគេក៏ជាកីឡាករជម្រើសជាតិអង់គ្លេស ដែលបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោរផងដែរនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ កាលពីពេលកន្លងទៅថ្មីៗនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ ESPN

Share This Post: