កីឡា

Ronaldo ទៅដល់អារ៉ាប៊ីសាអូឌីតដោយសុវត្ថិភាពហើយតាមរយៈយន្តហោះឯកជនរបស់គាត់

BY
Pheakdey
January 3, 2023

អារ៉ាប៊ីសាអូឌីត៖ កីឡាករ Cristiano Ronaldo បានធ្វើដំណើរទៅដល់ទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតដោយសុវត្ថិភាពហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun។ វត្តមានរបស់កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Al Nassr សប្បាយចិត្តយ៉ខ្លាំង ខណៈពួកគេកំពុងរង់ចាំមើលការបញ្ចេញសមត្ថភាពរបស់កីឡាករឆ្នើមរូបនេះនៅលើទីលានយ៉ាងអន្ទះសាជាទីបំផុត។

ប្រភពខាងលើបានបន្តថា កីឡាការ Cristiano Ronaldo បានប្រើប្រាស់យន្តហោះឯកជនមួយគ្រឿមអមដំណើរជាមួយភរិយានិងកូនៗរបស់គាត់សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ ពេលទៅដល់ប្រលានយន្តហោះភ្លាមគេបានប្រទះឃើញថ្នាក់ដឹកនាំរបស់ក្លឹបបាល់ទាត់ Al Nassr បានអញ្ជើញមកទទួលស្វាគមន៍ កីឡាករ Cristiano Ronaldo ខណៈនៅឯកីឡដ្ឋានបាល់ទាត់ឯណោះវិញគឺមានអ្នកគាំទ្ររាប់ពាន់នាក់កំពុងរង់ចាំអបអរនិងស្វាគមន៍វត្តមានរបស់គាត់ផងដែរ។ គួរបញ្ជាក់ថា Cristiano Ronaldo បានចុះកិច្ចសន្យាលេងឲ្យក្លឹបបាល់ទាត់ Al Nassr នៅក្របខណ្ឌលីកកំពូលអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល ២ ឆ្នាំកន្លះ ជាមួយនឹងថ្លៃនឿយហត់ចំនួន ១៧៣លានដុល្លារក្នុងមួយរដូវកាល៕

   

Georgina relaxed on a big bed as they flew to the Middle East

អត្ថបទ៖ ភក្តី

ប្រភព៖ The Sun

 

Share This Post: