កីឡា

FIFA នឹងស្នើឲ្យប្រទេសទាំងអស់ដាក់ឈ្មោះសេ្តចបាល់ទាត់ Pele នៅលើកីឡដ្ឋានបាល់ទាត់ដើម្បីបង្ហាញការគោរពជាលើកចុងក្រោយចំពោះគាត់

BY
Pheakdey
January 3, 2023

ប្រេស៊ីល៖​ សមាគមបាល់ទាត់ពិភពលោក FIFA គ្រោងនឹងស្នើសុំឲ្យប្រទេសទាំងអស់នៅលើពិភពលោកដាក់ឈ្មោះវីរបុរសបាល់ទាត់ប្រេស៊ីលគឺលោក Pele នៅលើកីឡដ្ឋានយ៉ាងតិចណាស់មួយនៅក្នុងចំណោមកីឡដ្ឋានបាល់ទាត់ទាំងអស់នៅក្នុងប្រទេស ដើម្បីបង្ហាញការគោរពជាលើកចុងក្រោយចំពោះស្តេចបាល់ទាត់រូបនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការថ្លែងខាងលើនេះត្រូវធ្វើឡើងដោយលោក Gianni Infantino ដែលជាប្រធានគ្រប់គ្រងស្ថាប័ន ​FIFA ផ្ទាល់តែម្តង។

ប្រភពខាងលើបានបន្តថា លោក Gianni Infantino បានថ្លែងដូចខាងលើនេះនៅក្នុងឱកាសដែលលោកបានអញ្ជើញទៅកាន់ទីក្រុងសាន់តូស ប្រទេសប្រេស៊ី ដើម្បីចូលរួមពិធីបុណ្យសពនិងធ្វើឧទ្ទិសដ្ឋានជាលើកចុងក្រោយចំពោះវិញ្ញាណក្ខន្ធរបស់សេ្តចបាល់ទាត់ Pele។ គួរបញ្ជាក់ថា លោក Pele បានស្លាប់បាត់បង់ជីវិតនៅក្នុងអាយុ ៨២ឆ្នាំ ហើយអតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះគឺជាកីឡាករបាល់ទាត់តែរូបគត់នៅលើពិភពលោក ដែលមានឱកាសឈ្នះពានរង្វាន់បាល់ទាតពិភពលោក World Cup រហូតដល់ ៣ដង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: