កីឡា

Ronaldo៖ ខ្ញុំមានបំណងធ្វើឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតចំពោះបាល់ទាត់នៅអារ៉ាប៊ីសាអូឌីត

BY
Pheakdey
January 4, 2023

អារ៉ាប៊ីសាអូឌីត៖ កីឡាករ Cristiano Ronaldo បានបង្ហាញខ្លួនជាផ្លូវការហើយក្នុងនាមជាកីឡកររបស់ក្លឹបបាល់ទាត់ Al Nassr ខណៈពិធីបង្ហាញខ្លួនជាលើកដំបូងនេះត្រូវបានរៀបចំឡើងនៅក្នុងកីឡដ្ឋាន Mrsool Park ដោយមានការចូលរួមអបអរសាទរពីសំណាក់អ្នកគាំទ្រក្លឹបបាល់ទាត់ Al Nassr និងប្រិយមិត្តរបស់ម្ចាស់ពាន Ballon d’Or ៥ សម័យកាលរូបនេះរាប់ពាន់នាក់ផងដែរ។

នៅក្នុងពិធីបង្ហាញខ្លួននោះ កីឡាករវ័យ ៣៧រូបនេះបានថ្លែងអគុណចំពោះក្លឹបបាល់ទាត់ Al Nassr ដែលបានផ្តល់ឱកាសឲ្យរូបគាត់មកលេងបាល់អាជីពនៅទឹកដីអាស៊ីជាលើកដំបូង ហើយនៅទីនេះគឺរូបគាត់មិនមែនអភិវឌ្ឍន៍ត្រឹមតែបាល់ទាត់នោះទេ តែអភិវឌ្ឍន៍ទាំងក្មេងជំនាន់ក្រោយ និងវិស័យបាល់ទាត់នារីនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតផងដែរ។ កីឡាករ Cristiano Ronaldo បានបញ្ជាក់យ៉ាងច្បាស់ៗថា គាត់មានបំណងធ្វើឲ្យមានការផ្លាស់ប្តូរការយល់ឃើញចំពោះបាល់ទាត់នៅអារ៉ាប៊ីសាអូឌីត៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Live Score 

Share This Post: