កីឡា

Kane រកបានគ្រាប់បាល់ទី ៣០០នៅ Premier League ខណៈ Spur លុតម្ចាស់ផ្ទះ Crystal Palace ៤ : ០ ក្នុងជំនួប London derby

BY
Pheakdey
January 5, 2023

អង់គ្លេស៖ កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur គឺកីឡាករ Harry Kane អាចរកបានគ្រាប់បាល់ទី ៣០០ របស់ខ្លួននៅក្នុងក្របខណ្ឌ Premier League ហើយ ក្រោយកីឡាកររូបនេះអាចរកបាន ២គ្រាប់ម្នាក់នៅក្នុងជំនួបទល់នឹងក្រុម Crystal Palace។ គួរកត់សម្គាល់ថា ក្នុងការប្រកួតកាលពីយប់មិញនេះគឺជាជំនួបដ៏ពិសេសមួយ ដែលនៅក្នុងពិភពបាល់ទាត់អង់គ្លេសបានហៅថា London derby ឬជាការប្រកួតរវាងក្រុមធំៗដែលមកពីទីក្រុងឡុងដ៏ជាមួយគ្នា។

គួរកត់សម្គាល់ថា នៅក្នុងជំនួបដ៏ធំនេះក្រុម Tottenham Hotspur បានទទួលជ័យជំនះក្នុងលទ្ធផលរហូតដល់ ៤ ទល់ ០ ដោយនៅក្នុងនោះ កីឡាករ Harry Kane អាចរកបាន ២គ្រាប់គឺនៅនាទី ទី៤៨ និង នាទី ទី៥៣ ហើយគ្រាប់ទី ៣ អាចរកដោយកីឡករខ្សែបម្រើស្លាបសាំ Matt Doherty នៅនាទី ទី៦៨ ខណៈគ្រាប់ទី ៤ គឺជាកាសុតបញ្ចូលទៅបានយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធឆ្នើមរបស់កូរ៉េខាងត្បូងគឺប្រុសស្អាត Son Heung-min នៅនាទី ទី៧២៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: