កីឡា

លោក Simeone៖ Griezmann គឺ “អស្ចារ្យខ្លាំងណាស់” បើទោះជាមនុស្សជាច្រើនបានគិតខុសចំពោះរូបគាត់នាពេលកន្លងមកក៏ដោយ

BY
Pheakdey
January 5, 2023

អេស្ប៉ាញ៖ គ្រូបង្វឹកក្រុមបាល់ទាត់ Atletico Madrid គឺលោក Diego Simeone ជឿជាក់ថា កីឡាករ Antoine Griezmann កំពុងបំបិទមាត់ក្រុមអ្នករិះគន់ជាច្រើនដែលធ្លាប់និយាយមិនល្អអំពីទម្រង់លេងរបស់គាត់ ដ្បិតកីឡាករសញ្ជាតិបារាំងរូបកំពុងលេងបានយ៉ាងល្អបំផុតទាំងសម្រាប់ឲ្យក្លឹប និងសម្រាប់ឲ្យក្រុមជម្រើសជាតិ។​ លោក Diego Simeone បាននិយាយច្បាស់ៗថា ៖ កីឡាករ Antoine Griezmann គឺ “អស្ចារ្យខ្លាំងណាស់” បើទោះជាមនុស្សជាច្រើនបានគិតខុសចំពោះរូបគាត់នាពេលកន្លងមកក៏ដោយ។

គួរកត់សម្គាល់ថា កីឡាករ Antoine Griezmann វ័យ ៣១ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ ដោយរូបគេបានជួយឲ្យក្រុមជម្រើសជាតិបារាំងឡើងដល់វគ្គផ្តាច់ព្រាត់នៅក្នុងព្រឹត្តការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ ហើយរូបគេក៏ពុងដើរតួយ៉ាងសំខាន់ក្នុងការនាំយកជ័យជំនះឲ្យក្លឹបបាល់ទាត់ Atletico Madrid សម្រាប់ការលេងក្នុងក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញផងដែរ។ សូមបញ្ជាក់ថា នាពេលបច្ចុប្បនេះកីឡាករ Antoine Griezmann​ មានតម្លៃខ្លួនប្រមាណជា ២៧លានដុល្លារនៅក្នុងទីផ្សារនៃពិភពបាល់ទាត់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Live Score

Share This Post: