កីឡា

សមាជិកក្លឹប Paris Saint-Germain ទាំងអស់នាំគ្នាឈរជារបងកិត្តិយសដើម្បីស្វាគមន៍ Messi ខណៈ Kylian Mbappe មិនបានបង្ហាញខ្លួននោះទេ

BY
Pheakdey
January 5, 2023

បារាំង៖ ក្រោយជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ក្នុងប្រទេសកាតារួចមក កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានត្រលប់ទៅដល់ប្រទេសបារាំងវិញហើយ ដើម្បីបន្តលេងឲ្យក្លឹបបាល់ទាត់ Paris Saint-Germain។ វត្តមានរបស់កីឡាករវ័យ ៣៥រូបនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ក្រុមកីឡាករ អ្នកចាត់ការ និងក្រុមការងាររបស់ក្លឹប ដើម្បីជាការអបអរចំពោះជ័យជំនះដ៏ធំធេងរបស់គាត់សម្រាប់ក្រុមជម្រើសជាតិ។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានកីឡា Live Score បានបង្ហាញថា ក្រុមកីឡាករ និងក្រុមការងារបស់ក្លឹបបាល់ទាត់ Paris Saint-Germain ទាំងអស់បាននាំគ្នាឈរជារបងកិត្តិយសដើម្បីអបអរដំណើរមកដល់របស់កីឡាករ Lionel Messi  ខណៈដែលម្ចាស់ពាន Ballon d’or ៧សម័យកាលរូបនេះត្រូវបង្ហាញខ្លួននៅលើទីលានដើម្បីធ្វើការហ្វឹកហាត់ជាមួយក្រុម។ យ៉ាងណាក្តី នៅក្នុងចំណោមមនុស្សដែលបានទៅអបអរកីឡាករ Lionel Messi ទាំងអស់នោះគឺគេមិនបានឃើញ កីឡាករសញ្ជាតិបារាំង Kylian Mbappe នោះទេ ហើយគេក៏មិនបានដឹងអំពីមូលហេតុនៃការអវត្តមានរបស់កីឡាករដែលជាគូប្រជែងគ្នានៅវគ្គផ្តាច់ព្រ័ត្តក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នេះដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Live Score

Share This Post: