កីឡា

កូឡុំប៊ីបានក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេដែលបានដាក់ឈ្មោះកីឡដ្ឋានដោយប្រើប្រាស់ឈ្មោះស្តេចបាល់ទាត់ Pelé

BY
Pheakdey
January 6, 2023

កូឡុំប៊ី៖ កូឡុំប៊ីបានក្លាយជាប្រទេសនៅអាមេរិកឡាទីនដំបូងគេដែលបានដាក់ឈ្មោះកីឡដ្ឋានបាល់ទាត់របស់ខ្លួនដោយប្រើឈ្មោះស្តេចបាល់ទាត់ពិភពលោក Pelé នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមករានេះ។ កីឡដ្ឋានដែលបានដាក់ឈ្មោះថ្មីនោះគឺស្ថិតនៅក្នុងទីក្រុង Villavicencio ភាគខាងត្បូងនៃប្រទេសកូឡុំប៊ី ខណៈឈ្មោះរបស់កីឡដ្ឋានមួយនេះគឺ ” BELLO HORIZONTE ‘REY PELE” ។

គួរបញ្ជាក់ជូនថា ការសម្រេចដាក់ឈ្មោះកីឡដ្ឋានឲ្យមានឈ្មោះស្តេចបាល់ទាត់ Pelé នេះគឺត្រូវបានធ្វើឡើងតបតាមការស្នើសុំរបស់លោក Gianni Infantino ដែលជាប្រធានសមាគមបាល់ទាត់ពិភពលោក FIFA ខណៈការស្នើសុំនេះគឺត្រូវបានធ្វើឡើងដើម្បីបង្ហាញការគោរពនិងរក្សាការចងចាំចំពោះស្តេចបាល់ទាត់ពិភពលោក Pelé ដែលបានស្លាប់បាត់បង់ជីវិតកាលពីពេលថ្មីៗនេះដោយសារជំងឺក្នុងអាយុ ៨២ឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: