កីឡា

Man City ប្រើប្រាស់ “ផែនការ B” ដើម្បីផ្តួលម្ចាស់ផ្ទះ Chelsea ក្នុងលទ្ធផល ១ : 0

BY
Khmernote Media
January 6, 2023

អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City បានលុតក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ក្នុងលទ្ធផល ១ ទល់ ០ ក្នុងជំនួបដ៏តានតឹងកាលពីយប់មិញនេះ ខណៈជ័យជំនះនេះបានជួយឲ្យ Manchester City អាចបន្ថយគម្លាតបាន ៣ពិន្ទុបន្ថែមទៀតពីក្រុមកំពុងស្ថិតនៅកំពូលតារាងគឺក្រុមកាំភ្លើងធំ Arsenal។ តាមរយៈជ័យជំនះដ៏សំខាន់នេះគេមើលឃើញថា គ្រូបង្វឹកក្រុមមេឃខៀវ លោក Pep Guardiola បានប្រើប្រាស់យុទ្ធសាស្រ្តថ្មីមួយ​ ខុសពីយុទ្ធសាស្រ្តដែលលោកធ្លាប់បានប្រើប្រាស់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ត Champions League​ កាលពីឆ្នាំ ២០២១ ដែលពេលនោះ Manchester City ​បានលេងចាញ់ Chelsea ។

បើតាមបណ្តាញសារព័ត៌មាន Live Score បានចុះផ្សាយថា លោក Pep Guardiola បានប្រើប្រាស់ “ផែនការ B” ដើម្បីដណ្តើមយក ៣​ពិន្ទុនេះ ខណៈយុទ្ធសាស្រ្តលេងនេះគឺជាផែនការទី ២ សម្រាប់បម្រុងទុកលេងបន្ទាប់ពីផែនការចម្បង ឬ “ផែនការ A” ដែល Manchester City ​ធ្លាប់បានប្រើប្រាស់និងលេងចាញ់ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្ត Champions League​ ឆ្នាំ ២០២១។ គួរបញ្ជាក់ថា គ្រាប់បាល់របស់ក្រុមមេឃខៀវគឺអាចរកបានដោយកីឡាករ Riyad Mahrez នៅនាទី ទី៦៣ ហើយគិតត្រឹមពេលនេះក្រុម Manchester City កំពុងស្ថិតនៅលេខរៀងទី ២ក្នុងតារាងពិន្ទុក្របខណ្ឌ Prime League មាន ៣៩ពិន្ទុ ខណៈក្រុមកំពូងតារាងមាន ៤៤ពិន្ទុ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Live Score

Share This Post: