កីឡា

Barcelona យកឈ្នះក្រុមម្ចាស់ផ្ទះ​ Atletico Madrid ក្នុងលទ្ធផល ១ : 0 និងបន្តឈរនៅកំពូលតារាង La Liga

BY
Pheakdey
January 9, 2023

អេស្ប៉ាញ៖ ក្រុមភ្ញៀវ Barcelona បានផ្តួលក្រុមម្ចាស់ផ្ទះ Atletico Madrid ក្នុងលទ្ធផល ១ ទល់ ០ ក្នុងការប្រកួតកាលពីយប់មិញនេះ ខណៈជ័យជំនះនេះបានជួយក្រុមអ្នកមានបុណ្យអាចរកបាន ៣ពិន្ទុបន្ថែមទៀងផងដែរនៅក្នុងតារាងពិន្ទុ La Liga។ ជ័យជំនះរបស់ក្រុម Barcelona គឺអាចរកបានដោយកីឡាករខ្សែប្រយុទ្ធស្លាបស្តាំ សញ្ជាតិបារាំង Ousmane Dembele នៅនាទី ទី២២ ខណៈការសម្រេចគ្រាប់បាល់នេះអាចកើតឡើងតាមរយៈការបង្កើតឱកាស (Assist) បានយ៉ាងល្អពីសំណាក់កីឡាករ Gavi។

គួរកត់សម្គាល់ថា គិតត្រឹមសប្តាហ៍​ទី ១៦​នៃការប្រកួតលីកកំពូងអេស្ប៉ាញគឺក្រុម Barcelona កំពុងស្ថិតនៅកំពូលតារាងដោយមាន ៤១ពិន្ទុ តាមពីក្រោយដោយក្រុមអធិរាជស Real Madrid មាន ៣៨ ពិន្ទុ ក្រុម​​ Real Sociedad ឈរនៅលេងរៀងទី ៣ មាន ៣២ពិន្ទុ ក្រុមលេខ ៤គឺក្រុម Real Betis មាន ២៨ពិន្ទុ ខណៈ Atletico Madrid កំពុងស្ថិតនៅលេខ ៥ មាន ២៧ពិន្ទុ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Live Score

Share This Post: