កីឡា

Gareth Bale ប្រកាសចូលនិវត្តន៍បាល់ទាត់ក្នុងវ័យ ៣៣ឆ្នាំ

BY
Pheakdey
January 10, 2023

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបាល់ទាត់ Tottenham និងក្រុមបាល់បាល់ទាត់  Real Madrid គឺកីឡករ Gareth Bale បានប្រកាសចូលនិវត្តន៍ពីការលេងបាល់ទាត់ហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun កាលពីយប់ថ្ងៃចន្ទ ទី៩ ខែមករានេះ។ ការចូលនិវត្តន៍នេះទៀតសោធគឺសំដៅលើការឈប់លេងឲ្យទាំងក្លឹបបាល់ទាត់អាជីព និងក្រុមជម្រើសជាតិវែលផងដែរ។

គួរកត់សម្គាល់ថា កីឡាក Gareth Bale បច្ចុប្បន្នមានអាយុ ៣៣ឆ្នាំ កំពុងលេងឲ្យក្លឹបបាល់ទាត់ Los Angeles FC​ នៅទឹកដីអាមេរិក ហើយនៅក្នុងអាជីពបាល់ទាត់ក្នុងរយៈពេល ១៧ឆ្នាំន្លងមកនេះកីឡាករប្រើជើងឆ្វេងរូបនេះទទួលបានសមិទ្ធផលធំៗជាច្រើនជាមួយក្លឹបបាល់ទាត់ Real Madrid ដូចជាធ្លាប់ឈ្នះពានរង្វាន់ Champions League ចំនួន ៥ដង ឈ្នះពានរង្វាន់  La Liga ចំនួន ៣ដង ឈ្នះពាន FIFA Club World Cups ចំនួន ៣ដង ឈ្នះពាន Super Cups ចំនួន ៣ដង ឈ្នះពាន Spanish Super Cup និងពាន Copa de Rey៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Sun

Share This Post: