កីឡា

Chelsea ចុះកុងត្រានាំយក Joao Felix​ ទៅចូលរួមក្រុមក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ

BY
Pheakdey
January 10, 2023

អង់គ្លេស៖ ​ក្រុមតោខៀវ Chelsea បានឈានដល់ការចុះកុងត្រាជាផ្លូវការហើយក្នុងការនាំយកកីឡករវ័យក្មេង Joao Felix​ ទៅលេងនៅទឹកដីអង់គ្លេសនៅក្នុងរដូវការនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal។ ការផ្ទេរទៅលេងឲ្យក្រុមតោខៀវនៅពេលនេះគឺត្រូវបានធ្វើឡើងនៅក្នុងលក្ខខណ្ឌខ្ចីជើង ខណៈក្នុងកិច្ចសន្យាគឺកីឡករវ័យ ២៣ឆ្នាំរូបនេះនឹងត្រូវលេងឲ្យ Chelsea រហូតដល់ចប់រដូវកាលនេះ។

យ៉ាងណាក្តី នៅក្នុងកិច្ចសន្យាខ្ចីជើងនេះ ក្រុម Chelsea ត្រូវបង់ប្រាក់ឲ្យទៅក្រុម Atletico Madrid ចំនួន ៩,៧ លានផោន (១១លានដុល្លារអាមេរិក) ផងដែរ។ គួរបញ្ជាក់ថា កីឡាករ Joao Felix​ សញ្ជាតិព័រទុយហ្គាល់កំពុងមានតម្លៃខ្លួនក្នុងទីផ្សារបាល់ទាត់ប្រមាណជា ១៣៥លានដុល្លារសម្រាប់ការទិញផ្តាច់កុងត្រា ហើយកីឡាករខែ្សប្រយុទ្ធឆ្នើមរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុមជម្រើសជាតិទ័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 កន្លងទៅ ខណៈការលេងឲ្យក្លឹប Atletico Madrid ក្នុងក្របខណ្ឌ La Liga វិញគឺកីឡាកររូបនេះហាក់មិនសូវដណ្តើមបានជម្រើស ១១នាក់ដំបូងនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Goal

Share This Post: