កីឡា

ប្រធានក្លឹប PSG និងប្រធានក្លឹប Spur កំពុងពិភាក្សាលើគម្រោងវិនិយោគមួយដែលតម្លៃជាង ១ពាន់លានដុល្លារ

BY
Pheakdey
January 11, 2023

ប្រធានក្លឹបបាល់ទាត់ PSG គឺលោក Nasser Al Khelaifi ត្រូវបានបណ្តាញសារព័ត៌មាន The Sun រាយការណ៍ថា បានជួបនិងជជែកគ្នាជាច្រើនដងជាមួយនិងលោក Daniel Levy ប្រធានកឹ្លបបាល់ទាត់ Tottenham Hotspur ជុំវិញគម្រោងវិនិយោគដ៏ធំដែលមានតម្លៃរហូតដល់ ១ពាន់លាន (១,២២ ពាន់លានដុល្លារ)។  ការវិនិយោគនេះគឺមិនមែនជាការវិនិយោគរវាងក្លឹបបាល់ទាត់ទាំង ២នេះទេ តែវាជាគម្រោងមួយដែលផ្នែកវិនិយោគកីឡាបាល់ទាត់នៃប្រទេសកាតាចង់ទិញភាគហ៊ុនចំនួន ២៥% របស់ក្លឹបមាន់ខ្នាយមាស។

លោក Nasser Al Khelaifi

គួរកត់សម្គាល់ថា លោក Nasser Al Khelaifi គឺជាមហាសេដ្ឋីជនជាតិកាតា ដែលមានជំនួញធំៗជាច្រើននៅក្នុងដៃ ខណៈរូបលោកក៏ជាប្រធានផ្នែកវិនិយោគក្នុងវិស័យកីឡានៃប្រទេសកាតាទាំងមូលផងដែរ។ សូមបញ្ជាក់ជូនផងដែរថា គម្រោងនៃការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមខាងលើនេះគឺបានកើតឡើងខណៈពេលដែលវិស័យកីឡាបាល់ទាត់របស់ប្រទេសកាតាបានសម្រេចដាក់គោលដៅបោះជំហ៊ានមកកាន់ពិភពបាល់ទាត់នៅក្នុងចក្រភពអង់គ្លេស៕ 

លោក Daniel Levy

អត្ថបទ៖ ភក្តី

ប្រភព៖ The Sun

 

 

 

Share This Post: