កីឡា

Ronaldo នឹងទទួលបានប្រាក់ខែគុណនឹង ២ ពោលគឺ ៤២៥លានដុល្លារសម្រាប់ការជួយផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ២០៣០

BY
Pheakdey
January 11, 2023

ក្រោយផ្ទេរទៅលេងឲ្យក្លឹបបាល់ទាត់ Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កីឡាករ Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដែលអាចទទួលបានប្រាក់ប្រាក់ខែច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺរូបគាត់រកប្រាក់បានរហូតដល់ ១៧៥ លានផោន (២១២ លានដុល្លារ) ក្នុងមួយឆ្នាំសម្រាប់កិច្ចសន្យាដែលមានសុពលភាពចំនួន ២ឆ្នាំ។

យ៉៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញកាសែត The Sun បានឲ្យដឹងថា ប្រាក់ខែរបស់កីឡាករវ័យ ៣៧ឆ្នាំរូបនេះនឹងត្រូវកើនឡើងទ្វេដងក្នុងករណីដែលរូបគាត់ជួយផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០៣០។ ប្រសិនបើខ្សែប្រយុទ្ធឆ្នើមរូបនេះអាចទទួលបានប្រាក់ខែគុណនឹង ២​ មែននោះ គឺប្រាក់ខែរបស់គាត់នឹងត្រូវឡើងដល់ ៣៥០ លានផោន ឬ ៤២៤ លានដុល្លារឯណោះនៅក្នុងមួយឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Sun

Share This Post: