កីឡា

Arsenal កំពុងពិចារណានាំយកកីឡា​ Eden Hazard មកចូលរួមក្រុម

BY
Pheakdey
January 12, 2023

ក្រុមកាំភ្លើងធំ Arsenal កំពុងពិចារណានាំយកកីឡា​ Eden Hazard មកចូលរួមក្លឹបក្នុងរដូវកាលនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun។ គួរកត់សម្គាល់ថា នាពេលបច្ចុប្បន្នកីឡាករវ័យ ៣២រូបនេះកំពុងជាប់កុងត្រាលេងឲ្យ Real Madrid តែរូបគេមិនបានបង្ហាញទម្រង់លេងល្អនោះទេ ហើយជាញឹកញាប់រូបគេតែងអវត្តមានពីការប្រកួតព្រោះតែញាំញីដោយរបួស។

តាមគម្រោងគឺក្រុមអធិរាជសនឹងបើកផ្លូវឲ្យកីឡាកររូបនេះចាក់ចេញពីក្លឹបនៅក្នុងខែនេះហើយ ខណៈអតីតខ្សែប្រយុទ្ធរបស់តោខៀវ Chelsea រូបនេះនៅមិនទាន់បង្ហាញពីគម្រោងទៅចូលរួមជាមួយនិងក្លឹបណាមួយផ្សេងទៀតនៅឡើយទេ។ យ៉ាងណាក្តី ថ្មីៗនេះក្រុមកំពុងឈរលើកំពូលតារាង Prime League បានបង្ហាញចំណាប់អារម្មណ៍ចង់នាំយក Eden Hazard មកកាន់ទឹកអង់គ្លេសវិញ តែប្រធានក្លឹប Arsenal បានបញ្ជាក់ច្បាស់ៗថា ក្រុមកាំភ្លើងធំអាចនឹងចុះកុងត្រាជាមួយ Eden Hazard ក្នុងករណីដែលក្លឹបខកខានមិនអាចទិញយកកីឡាករសញ្ជាតិអ៊ុយក្រែន Mykhailo Mudryk ពីក្លឹប  Shakhtar Donetsk បាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Sun

Share This Post: