កីឡា

Real Madrid នឹងចុះហត្ថលេខាទិញយក Harry Kane ប្រសិនបើ Karim Benzema សម្រេចចាកចេញ

BY
Pheakdey
January 12, 2023

ក្លឹបយក្សនៅអេស្ប៉ាញ Real Madrid កំពុងចាប់អារម្មណ៍លើកីឡាករខ្សែប្រយុទ្ធកំពុងឡើងជើង Harry Kane នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានកីឡា  Goal.com នៅរសៀលថ្ងៃទី ១២​ ខែមករានេះ។ គួរកត់សម្គាល់ថា បច្ចុប្បន្នកីឡាករ  Harry Kane វ័យ ២៩ឆ្នាំកំពុងបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្លឹប Tottenham Hotspur​ នៅក្របខណ្ឌលីកកំពូលរបស់ប្រទេសអង់គ្លេស។

ប្រភពខាងលើបានបញ្ជាក់ថា ការចុះកុងត្រានាំយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះទៅចូលរួមជាមួយក្លឹបអធិរាជសនឹងត្រូវធ្វើឡើង ក្នុងករណីដែលកីឡាករសញ្ជាតិបារាំង Karim Benzema សម្រេចចាកចេញពីក្លឹប Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ។ សូមបញ្ជាក់ថា គីឡាករ Karim Benzema បច្ចុប្បន្នមានវ័យ ៣៥ឆ្នាំ កំពុងលេងបានយ៉ាងល្អជាមួយក្លឹប Real Madrid  ហើយកីឡាកររូបនេះទើបទទួលបានពាន Ballon d’Or ក្នុងឆ្នាំ ២០២២នេះផងដែរ ក្រោយជួយឲ្យក្លឹប ​Real Madrid ឈ្នះពានរង្វាន់ UCL និង La Liga៕

អត្ថបទ៖ ភក្តី

ប្រភព៖ Goal.com

Share This Post: