កីឡា

Messi និង​ Mbappe នឹងត្រូវប៉ះគ្នាជាថ្មី ដើម្បីដណ្តើមយកពានរង្វាន់ The Best FIFA Men’s Player ខណៈ Ronaldo គ្មានឈ្មោះក្នុងបញ្ជីបេក្ខភាព ១៤នាក់ចុងក្រោយ

BY
Pheakdey
January 13, 2023

កំពូលខ្សែប្រយុទ្ធ ២រូប ដែលធ្លាប់ធ្វើឲ្យកក្រើកនៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក World Cup ២០២២ គឺកីឡាករ Lionel Messi  និងកីឡាករ Kylian Mbappe នឹងត្រូវប្រឈមគ្នាសាជាថ្មីម្តងទៀត ដើម្បីដណ្តើមយកពានរង្វាន់ The Best FIFA Men’s Player (កីឡាករបុរសល្អបំផុតរបស់សហព័ន្ធបាល់ទាត់ FIFA)។ គួរកត់សម្គាល់ថា នៅក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវដណ្តើមយកពានរង្វាន់ The Best FIFA Men’s Player មានចំនួន ១៤នាក់ ខណៈ Lionel Messi  និងកីឡាករ Kylian Mbappe គឺជាបេក្ខភាពដែលមានភាគរយខ្ពស់ជាងគេក្នុងការទទួលបានពាន់រង្វាន់មួយនេះ។

បេក្ខភាពទាំង ១៤នាក់ផ្សេងទៀត ដែលត្រូវបានជ្រើសរើសឲ្យចូលរួមដណ្តើមយកពានរង្វាន់ប្រចាំឆ្នាំរបស់ FIFA មួយនេះ មានដូចជា៖

១. កីឡាករ Julian Alvarez (Argentina/River Plate/Manchester City)
២. កីឡាករ Jude Bellingham (England/Borussia Dortmund)
៣. កីឡាករ Karim Benzema (France/Real Madrid)
៤. កីឡាករ Kevin De Bruyne (Belgium/Manchester City)
៥. កីឡាករ Erling Haaland (Norway/ Borussia Dortmund/Manchester City)
៦. កីឡាករ Achraf Hakimi (Morocco/Paris Saint-Germain)
៧. កីឡាករRobert Lewandowski (Poland/Bayern Munich/Barcelona)
៨. កីឡាករ Sadio Mane (Senegal/Liverpool/Bayern Munich)
៩. កីឡាករ Kylian Mbappe (France/Paris Saint-Germain)
១០. កីឡាករ Lionel Messi (Argentina/Paris Saint-Germain)
១១. កីឡាករ Luka Modric (Croatia/Real Madrid)
១២. កីឡាករ Neymar (Brazil/Paris Saint-Germain)
១៣. កីឡាករ Mohamed Salah (Egypt/Liverpool)
១៤. កីឡាករ Vinicius Junior (Brazil/Real Madrid)

អត្ថបទ៖ ភក្តី

ប្រភព៖​ Live Score

 

Share This Post: