កីឡា

Joao Felix ទទួលបានកាតក្រហមក្នុងជំនួបដំបូងនៅ Prime League ខណៈ Chelsea ចាញ់ Fulham ក្នុងលទ្ធផល ២ : ១

BY
Pheakdey
January 13, 2023

អង់គ្លេស៖ ក្រោយសម្រេចចាកចេញពីក្លឹប Atletico Madrid កីឡាករ Joao Felix មានឱកាសបានលេងឲ្យក្លឹបថ្មីតោខៀវ Chelsea ហើយកាលពីយប់មិញនេះ ខណៈការបង្ហាញខ្លួនលើកដំបូងរបស់ខែ្សប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះហាក់មិនទទួលបានលទ្ធល្អប្រសើរនោះទេ។ ការប្រកួតកាលពីយប់មិញនេះគឺជាកាប្រកួតនៅក្នុងក្របខណ្ឌ Prime League ដែល Chelsea ត្រូវលេងជាមួយក្រុមម្ចាស់ផ្ទះ Fulham។

ក្រោយប្រកួតអស់រយៈពេល ៩០នាទី លទ្ធផលត្រូវបានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះ Fulham យកឈ្នះទៅលើក្រុមភ្ញៀវ Chelsea ក្នុងទល្ធផល ២ : ១ ហើយអ្វីដែលជារឿងអាក្រក់បំផុតសម្រាប់ Joao Felix នោះគឺកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានទទួលកាតក្រហមនៅនាទី ទី៥៨ទៀតផង។ សូមបញាក់ជូនថា គិតត្រឹមពេលនេះក្រុម Chelsea កំពុងឈរនៅលេងរៀងទី ១០ក្នុងតារាងពិន្ទុនៃលីកបាល់ទាត់កំពូលរបស់អង់គ្លេស ខណៈតោខៀវលេងបាន ១៨ប្រកួត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Goal

Share This Post: