កីឡា

Man City ត្រៀមលុយជាង ៧០លានដុល្លារដើម្បីទិញផ្តាច់កុងត្រារបស់ Ferland Mendy ពី Real Madrid

BY
Pheakdey
January 13, 2023

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានកីឡា The Goal បានឲ្យដឹងថា ក្រុមមេឃខៀវ Manchester City បានត្រៀមលុយ ៦០លានផោន (៧​២ លានដុល្លារ) ដើម្បីទិញផ្តាច់កុងត្រាកីឡាករ Ferland Mendy ពីក្រុមអធិរាជស Real Madrid។

គួរបញ្ជាក់ថា  កីឡាករ Ferland Mendy  សញ្ជាតិបារាំង មានអាយុ ២៧ឆ្នាំ ហើយរូបគេកំពុងបង្ហាញទម្រង់លេងយ៉ាងល្អក្នងនាមជាកីឡាករខ្សែការពារស្លាបធ្វេង។ បើយោងទៅតាមកុងត្រាចាស់គឺ​កីឡាករ Ferland Mendy នឹងត្រូវលេងឲ្យ Real Madrid រហូតដល់ឆ្នាំ ២០២៥៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Goal

Share This Post: