កីឡា

Bruno និយាយថា៖​ បិសាចក្រហមមិនខ្លាចក្រុមមេឃខៀវនោះទេក្នុងជំនួប Manchester Derby នាល្ងាចនេះ

BY
Pheakdey
January 14, 2023

នៅម៉ោង ៧ និង ៣០នាទីល្ងាចថ្ងៃសោរ៍ ទី១៤ ខែមករានេះ​ (ស​ម្រាប់ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City សម្រាប់ការប្រកួតនៅសប្តាហ៍ទី ២០ នៃក្របខណ្ឌបាល់ទាត់ Premier League។ ជំនួបរវាងក្លឹបបាល់ទាត់ដែលមកទីក្រុងរួមគ្នានេះត្រូវបានគេហៅថា ជាការប្រកួត Manchester derby ខណៈជំនួបនេះគឺជាសង្គ្រាមនៅលើវាលស្មៅក៏កក្រើកបំផុតមួយក្នុងវិស័យបាល់ទាត់នៅទឹកដីអង់គ្លេស។

មុនមកការប្រកួតមកដល់ កំពូលខ្សែបម្រើដ៏មុតស្រួចរបស់ក្រុមបិសាចក្រហម Bruno Fernandes បាននិយាយថា៖ “យើងមិនខ្លាចក្រុមមេឃខៀវនោះទេ ហើយយើងជឿជាក់ថា Manchester United នឹងបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងការប្រកួតនាល្ងាចនេះ”។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះក្រុម Manchester City កំពុងឈរនៅលេងរៀងទី ២ ខណៈ Manchester United កំពុងឈរនៅលេងរៀងទី ៤ នៃតាងពិន្ទុ Premier League ហើយនៅក្នុងជំនួប ៥ប្រកួតចុងក្រោយនេះគឺក្រុម Manchester City  អាចយកឈ្នះលើក្រុម Manchester United បានរហូតដល់ ៤ដង ខណៈបិសាចក្រហមអាចយកឈ្នះលើក្រុមមេឃខៀវបានតែ ១ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Goal

 

 

Share This Post: