កីឡា

Real Madrid ត្រៀមរួចរាល់ហើយក្នុងការនាំយក Kylian Mbappé ទៅអេស្ប៉ាញ ប្រសិនបើរូបគេយល់ព្រម

BY
Pheakdey
January 18, 2023

ស្តេចស Real Madrid ត្រូវបានបណ្តាញសារព័ត៌មាន The Goal រាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការនាំយកកីឡាករ Kylian Mbappé មកកាន់ទឹកដីអេស្ប៉ាញ ខណៈក្លឹបនៅតែរង់ចាំការសម្រេចរបស់កីឡាករផ្ទាល់តែប៉ុណ្ណោះ។ គួររម្លឹកជូនថា ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះមានបំណងចង់បាន Kylian Mbappé ទៅចូលរួមក្រុមតាំងតែពីរដូវក្តៅមុនម្លេះ តែពេលនោះកីឡាករសញ្ជាតិបារាំងរូបនេះបានសម្រេចចិត្តមិនចាក់ចេញពីក្លឹប Paris Saint-Germainឡើយ។

យ៉ាងណាក្តី ថ្មីៗនេះកីឡាករដែលជាម្ចាស់ស្បែកជើងមាសនៅក្នុងពានរង្វាន់បាល់ទាត់ពិភពលោក World Cup ២០២២ រូបនេះត្រូវបានគេដឹងថា កំពុងមានបញ្ហាចម្រូងចម្រាសជាច្រើនជាមួយនិងក្លឹប Paris Saint-Germain  ដ្បិតអ្នកគ្រប់គ្រងក្លឹបមិនបានធ្វើតាមលក្ខខណ្ឌមួយចំនួនដែលធ្លាប់បានសន្យាជាមួយរូបគេឡើយ។ ព្រោះហេតុផលនេះហើយទើប Real Madrid នៅតែព្យាយាមចង់បានកីឡាករវ័យ ២៤ឆ្នាំរូបនេះជាថ្មីម្តងទៀត ហើយឲ្យតែកីឡាករយល់ព្រមភ្លាមគឺក្លឹបនឹងចុះកុងត្រាជាមួយរួបគេជាផ្លូវការភ្លាមៗតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Goal

Share This Post: