ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកណ្ដាល បិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១ រយៈពេល៧ថ្ងៃ ដោយសារបញ្ហាទឹកជំនន់កើនឡើងខ្លាំង

BY
srey nuch
January 19, 2023

ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្តីពី​ការ​បិទ​ចរាចររថយន្ត​ធុន​ធ្ងន់​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២១​ ស្រុក​ស្អាង​ និង​ក្រុង​តាខ្មៅ​ រយៈពេល​០៧ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២០​ ដល់២៦​ ខែ​មករា​ ឆ្នាំ​២០២៣។

ដោយសារ បញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឲ្យមានការជន់លិចកួច ហូរច្រោះដាច់ដីក្បាលស្ពានព្រែកថី (ស្ពានលេខ៤) ដូច្នេះមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល សូមធ្វើការបិទចរាចររថយន្ត ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដើម្បីធ្វើការ ជួសជុលជាបណ្តោះអាសន្ន បញ្ចៀសការខូចខាតកំណាត់ផ្លូវ និងស្ពានព្រែកថី(ស្ពានលេខ៤) ជាយថាហេតុ។

ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដែលមានបំណងធ្វើដំណើរទៅកាន់ស្រុកកោះធំ រឺពីស្រុកកោះធំទៅក្រុងតាខ្មៅ តម្រូវឲ្យវាងធ្វើដំណើរតាមផ្លូវខេត្តលេខ១១០ ដោយឆ្លងស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ និងស្ពានមិត្តភាព កម្ពុជា-ចិន កោះធំវិញ។ ចំពោះរថយន្តដឹកទំនិញពីស្រុកកោះទៅខេត្តតាកែវ សូមវាងធ្វើដំណើរតាមផ្លូវខេត្ត លេខ១២៩។ សម្រាប់រថយន្តគ្រួសារអាចធ្វើចរាចរណ៍បានជាធម្មតា។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អាជីវកម្ម ដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយសងខាងផ្លូវខាងលើ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តដោយក្តីអនុគ្រោះ ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល

Share This Post: