សង្គម

សូម​ប្រុង​ប្រយ័ត្ន! បុរសឥណ្ឌាម្នាក់ធ្វើជាមកទិញសម្ភាររួចបន្លំឆក់យកលុយ ចំនួន១៤០០ដុល្លារពីហាង រត់ឡើងឡានទៅបាត់ នៅខេត្តសៀមរាប (មានវីដេអូ)

BY
srey nuch
January 30, 2023

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីបុរសជនជាតិឥណ្ឌាម្នាក់ រួមជាមួយនឹងបក្សពួកដើរបន្លំអ្នកលក់ គ្រឿងសំណង់ហើយប្រើស្ទាយល៍ជាមួយក្រដាស១០០ដុល្លារ ដោយជនរងគ្រោះនៅម្នាក់ឯងមិនបានប្រយ័ត្នក៏បានត្រូវបានជនបង្កឆក់យកលុយបានរហូតដល់ជាង១ពាន់ដុល្លាររត់ឡើងឡានទៅបាត់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅក្រុងសៀមរាប។

នៅក្នុងវីដេអូដែលម្ចាស់ហាង បានបង្ហោះគេឃើញ ជនបង្ក បានធ្វើជាចូលទិញសម្ភារនៅក្នុងហាងលក់គ្រឿងសំណង់ និងឱ្យក្រដាស១០០ដុល្លារ ខណៈដែលជនរងគ្រោះកំពុងតែរាប់លុយ ហើយនៅតែម្នាក់ឯងផង ជនបង្ក ក៏បានឱនចូលទៅជិតជនរងគ្រោះបន្លំឆក់យកលុយ រត់ឡើងឡានម៉ាកលុចស៊ីសពណ៍ទឹកដោះគោពាក់ផ្លាកលេខ ភព 2AL:3794 ដែលបក្សពួករង់ចាំនៅក្រៅដោយធ្វើសកម្មភាពនេះបានសម្រេច។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ អង្គរ ផ្គត់ផ្គង់ សម្ភារៈ សំណង់ បានសរសេររៀបរាប់ថា៖ «សូមបងប្អូន​ប្រុង​ប្រយ័ត្ន នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ម៉ោង១៥និង០០នាទី ថ្ងៃទី២៩/០១/២០២៣ នៅចំណុចចុងកៅស៊ូ​ មានករណីជនជាតិឥណ្ឌា (ប្រុស) គឺមានភិនភាគដូចនៅក្នុងរូបថតបានដើរធ្វើសកម្មភាពធ្វេីជាទិញសម្ភារក្នុងហាងយេីង​ ហេីយឱ្យ​ក្រដាស់១០០ដុល្លារ រួច​ធ្វេីជា​ភាំងថាឱ្យមិនឱ្យ​ រួចក៏ឆក់យកលុយតែម្តង។ ជនបង្កនេះបានបន្លំយកប្រាក់ ១៤០០ដុល្លារ ពីហាងយេីងខ្ញុំហើយគេចខ្លួនបាត់។ ដោយជិៈរថយន្តម៉ាកលុចស៊ីសពណ៍ទឹកដោះគោពាក់ផ្លាកលេខ ភព 2AL:3794 បញ្ជាក់ស្លាកលេខនេះ​ វាអាចប្តូរនៅពេល​ធ្វេី​សកម្មភាពកន្លែងផ្សេងគ្នា។ សូមបងប្អូនខេត្តសៀមរាបនិងខេត្តផ្សេងៗជាអ្នកលក់ដូរ Share ឱ្យបងប្អូនយេីងឃេីញនិងមានការប្រុងប្រយ័ត្នខ្ពស់​»។

ជាមួយគ្នានេះផងដែរ បងប្អូនអ្នកលក់ដូរក្នុងក្រុងសៀមរាប ក៏បានឱ្យដឹងថា ជននេះ បានធ្វើសកម្មភាពជាច្រើនកន្លែងផងដែរ ដោយបានប្រើស្ទាយល៍ទិញអីវ៉ាន់ឱ្យក្រដាស១០០ដុល្លារទៅអ្នកលក់ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន៕

Share This Post: