សង្គម

លោកផន ផល្លា ប្រកាសសុំឱ្យសប្បុរសជនជួយជាស្បែកជើងសំរាប់កូនក្មេង ៧០០គូ និងស្បែកជើងសំរាប់លោកតាលោកយាយចាស់ៗ ៥០០គូ ដែលមានជីវភាពលំបាកខ្លាំង

BY
srey nuch
February 17, 2023

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phalla Phorn ជាអ្នកគ្រប់គ្រងមណ្ឌលមែកឈើដែលជាកន្លែងទំនុកបម្រុងចិញ្ចឹមកុមារកំព្រានៅកម្ពុជា​ បានបង្ហោះឱ្យដឹងថា លោក ផន ផល្លា សូមឱ្យសប្បុរសជន ជួយចែករំលែក នូវក្ដីស្រលាញ់ បរិច្ចាគទាន ជាស្បែកជើងសម្រាប់កូនក្មេង៧០០គូ និងស្បែកជើងសម្រាប់លោកតាលោកយាយចាស់ៗ ៥០០គូបន្ថែមទៀត ដែលក្រីក្រលំបាកខ្លាំងចំនួន ៥០០នាក់។

នៅក្នុងគណនីហ្វេសប៊ុកខាងលើរបស់លោក ផន ផល្លា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំត្រូវការស្បែកជើង សម្រាប់កូនក្មេង៧០០គូ និងស្បែកជើងសម្រាប់លោកតាលោកយាយចាស់ៗ ៥០០គូបន្ថែមទៀត ព្រោះនៅថ្ងៃស្អែកនេះ ខ្ញុំនឹងរៀបចំស្បៀងអាហារជូនម៉ែឪចាស់ៗ ដែលក្រីក្រលំបាកខ្លាំងចំនួន ៥០០នាក់ តែទន្ទឹមនឹងគ្នា ខ្ញុំចង់បន្ថែមស្បែកជើងផ្ទាត់ ជូនពួកគាត់ម្នាក់១គូបន្ថែមទៀតដែរ តើបងប្អូនយើងអាចចូលរួមនៅក្នុងចំណែកស្បែកជើងមួយនេះ បានទេ?»

+ស្បែកជើងកូនក្មេង ១គូ = ៦០០០៛
+ស្បែកជើងផ្ទាត់ធំ ១គូ = ៨០០០៛
ខាងក្រោមនេះ គឺជាលេខសម្រាប់ទទួលមូលនិធិផ្ទាល់ខ្លួនរបស់ខ្ញុំ៖
012324711; 093324711, ABA: 012324711,(Phorn Phalla) ACLEDA: 18000026228515
(Phorn Phalla) លេខទាន់ចិត្ត: 012324711.

«ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខ្ញុំបាទ ផល្លា ពិតជាសូមអរគុណមែនទែន សម្រាប់ទឹកចិត្តនៃការចូលរួមចំណែកមួយនេះ។ ជាចុងក្រោយ ខ្ញុំបាទក៏សូមស្វាគមន៍ចំពោះវត្តមានរបស់បងប្អូន ប្រសិនបើបងប្អូនអាចមានពេល ហើយចង់ចូលរួមដំណើរសប្បុរសធម៌មួយនេះ ជាមួយក្រុមការងាររបស់ខ្ញុំដែរនោះ សម្រាប់ថ្ងៃស្អែកនេះ គឺបងប្អូនអាចទំនាក់ទំនងមកលេខក្រុមការងាររបស់ខ្ញុំបាន 086200640 ៕»

ប្រភព៖ Phalla Phorn

Share This Post: