សង្គម

កំសត់ណាស់! ដូនចាស់វ័យ ៨០ឆ្នាំ តស៊ូដើររើសអេតចាយដើម្បីចិញ្ចឹមជីវិត ទាំងមេឃឡើងក្តៅហួតហែង គ្មានសូម្បីស្បែកជើងពាក់

BY
srey nuch
March 29, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ឈ្មោះ Phalla Phorn ជាអ្នកគ្រប់គ្រងមណ្ឌលមែកឈើដែលជាកន្លែងទំនុកបម្រុងចិញ្ចឹមកុមារកំព្រានៅកម្ពុជា​ បានបង្ហោះរូបភាពជាច្រើនសន្លឹក របស់ដូនចាស់ដ៏កំសត់ពិការភ្នែកម្ខាង វ័យ ៨០ឆ្នាំ ខំដើររើសអេតចាយទាំងក្ដៅហែងគ្មានសូម្បីស្បែកជើងពាក់ ដើម្បីចំអែតក្រពះ ដែលធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមឃើញរូបភាពនេះហើយ បានចែករំលែក និងអាណិតអាសូរដល់លោកយាយជាពន់ពេក។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក Phalla Phorn បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ដូនចាស់អើយវ័យចូល៨០ឆ្នាំហើយ នៅខំដើររើសអេតចាយលក់ ដើម្បីចំអែតក្រពះមួយនេះទៀតមេឃឡើងក្តៅហែង ដូនចាស់គ្មានស្បែកជើងពាក់ទេ ខំដើរឡើងរលួយរលេសជើងអស់ហើយខ្ញុំស្រណោះដូនចាស់ណាស់ ខំទួលផងយួរផង កន្តៀតផង។ នេះហើយជីវិតចាស់ជរាគ្មានទីពឹងដោយមានបងប្អូន ចង់ចូលរួមចំណែកជួយដល់លោកយាយ ដែលគួអោយអាណិតព្រមទាំងតស៊ូដើររើសអេតចាយដើម្បីចិញ្ចឹមជីវិតម្នាក់នេះ ខ្ញុំសូមដាក់កុងផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់ទទួលមូលិនិធិ ជួយដល់លោកយាយ​៖ 012324711; 093324711, ABA: 012324711 (Phorn Phalla), ACLEDA: 18000026228515, (Phorn Phalla) លេខទាន់ចិត្ត: 012324711 ៕»

ប្រភព៖ Phalla Phorn

Share This Post: