សង្គម

ឯកឧត្តម ជុំ កុសល ប្រតិកម្មចំពោះលោក ឯម រៀម ក្រោយបង្ហោះថា«១លាន បេះដូងក្លែងក្លាយ បើជាថវិការដ្ឋសូមចូលរួមសោកស្តាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួធ្វើនៅទីនេះ»

BY
srey nuch
April 10, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានប្រតិកម្មចំពោះពាក្យសម្តីរបស់លោក​ ឯម​ រៀម​ ដែលជាអ្នកច្នៃម៉ូតដល់ល្បីម្នាក់ ដោយបានបង្ហោះថា៖ «១លាន បេះដូងក្លែងក្លាយ បើជាថវិការដ្ឋសូមចូលរួមសោកស្តាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ…»។

ក្រោយឃើញការបង្ហោះបែបនោះ ឯកឧត្តម ជុំ កុសល បានប្រតិកម្ម ដោយសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «ប្រើសិទ្ធិ សូមឲ្យចេះមើលពេលវេលា និងទង្វើរបស់អ្នកធ្វើផង។ អ្នកធ្វើ ខុសពីអ្នកអង្គុយចាំថា ។ អ្នកធ្វើមុននឹងធ្វើគឺត្រូវប្រើគំនិតគិតគ្រប់ជ្រុងជ្រោយណាស់ ព្រោះនេះគឺជាព្រឹត្តិការណ៍ជាតិ ធ្វើឡើងដើម្បីការទាក់ទាញចំណាប់អារម្មណ៍មនុស្សក្នុងពិភពលោកឲ្យសម្លឹងមើលពីភាពស្រស់បំព្រងនៃទឹកដីអច្ឆរិយៈរបស់កម្ពុជាក្នុងឱកាសបុណ្យប្រពៃណីជាតិ ។ បើលោកជាខ្មែរស្រឡាញ់ជាតិ ស្រឡាញ់ស្នាដៃ ឃើញការច្នៃប្រឌិតប្លែកស្អាតបែបនេះគួរតែកោតសរសើរ និងលើកទឹកចិត្ត មិនមែនមានគំនិតអវិជ្ជមានបែបនេះទេ ៕ »

ប្រភព៖ ឯកឧត្តម Kosal Chum

Share This Post: