សង្គម

ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃ លោក ឯម រៀម ចេញមកសុំទោស បន្ទាប់ពីធ្វើឲ្យប៉ះពាល់ដល់ «បេះដូង ១លានបេះដូង» នៅសៀមរាប

BY
srey nuch
April 11, 2023

រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការជជែកវែកញែក និងរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ក្នុងបណ្ដាញសង្គមហ្វេសប៊ុកពីលោក​ ឯម​ រៀម​ ដែលជាអ្នកច្នៃម៉ូតដល់ល្បីម្នាក់ ដោយកាលពីម្សិលមិញលោកបានបង្ហោះខុសអត្ថន័យ សរសេរថា៖ «១លាន បេះដូងក្លែងក្លាយ បើជាថវិការដ្ឋសូមចូលរួមសោកស្តាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ…»។

បន្ទាប់ពីបានមើលឃើញនូវកំហុសរបស់ខ្លួន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់លោក​ ឯម​ រៀម​ បានធ្វើការសូមអភ័យទោសដល់មហាជន ដែលលោកបានសរសេរ Caption ខុសអត្ថន័យ «១លានបេះដូងកាត់បទ» កាលពីម្សិលមិញ ក្នុងនោះលោក ឯម​ រៀម បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «សូមអភ័យទោសពីបងប្អូន ន័យដែលខ្ញុំបានសរសេរ Caption ខុសអត្ថន័យ របស់១លានបេះដូងកាត់បទ កាលម្សិលមិញ ហើយខ្ញុំក៏បានកែសម្រួលរួច Caption ឡើងវិញហើយ ដូចនេះហើយសូមខន្ដី និងអភ័យទោសផង ដោយខ្ញុំមិនបានពិចារណា ហើយពីពេលនេះទៅសន្យាថានឹងធ្វើសិល្បៈរបស់ខ្ញុំ និងមិនប៉ះពាល់ដល់សង្គមឡើយ »

ប្រភព៖ លោក EM RIEM

Share This Post: