សង្គម

សូមប្រុងប្រយ័ត្ន! វីដេអូស្តែងៗក្រុមចោរ ចូលលួចបំពង់ស៊ីម៉ាំងឡាន ដែលចតទុកនៅក្រៅផ្ទះពេលយប់

BY
srey nuch
April 20, 2023

រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Sts Bros បានបង្ហោះវីដេអូកាម៉េរាសុវត្ថិភាព ពីសកម្មភាពរបស់ជនដៃឆើតចំនួន ២នាក់ បានលួចបំពង់ស៊ីម៉ាំងឡាន ដែលចតទុកនៅក្រៅផ្ទះ លួចបានសម្រេច ជិះចេញទៅបាត់។

វីដេអូពីកាម៉េរាសុវត្ថិភាពបង្ហាញពីសកម្មភាពរបស់ជនដៃឆើតទាំងពីរនាក់នេះ បានធ្វើឱ្យអ្នកលេងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ចែករំលែកជាច្រើនផងដែរ ក្នុងនោះ យោងតាមប្រភពខាងលើ បានបង្ហាញអារម្មណ៍ហួសចិត្ត និងសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ស្អីក៏ទៅរួចដែរ លោកចោរលួចបំពង់ស៊ីម៉ាំងឡាន ទីតាំងផ្លូវភ្លោះអូរឫស្សី ផ្លូវ២១៤ កែង១១១ វេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ សូមបងប្អូនដែលទុកឡានចតក្រៅផ្ទះ សូមមេត្តាប្រុងប្រយ័ត្នបន្ថែម សូមជួយ Share ផង អរគុណ » ៕

ប្រភព៖ Sts Bros

Share This Post: