សង្គម

លោកជំទាវ ហ៊ុន ស៊ីណាត ប្រកាសឈប់ទទួលយកការសុំទោស ពីអ្នកដែលសាងកំហុសមកលើលោកជំទាវ ចាប់ពីពេលនេះតទៅ

BY
srey nuch
April 25, 2023

រាជធានីភ្នំពេញ៖ ក្រោយផ្ទុះរឿងរ៉ាវពេញបណ្ដាញសង្គមហ្វេសប៊ុកមក លោក​ជំទាវ ហ៊ុន ស៊ី​ណាត នៅមុននេះបន្តិច បានបង្ហោះនៅគណនីហ្វេសប៊ុកផ្ទាល់របស់លោកជំទាវថា ចាប់ពីម៉ោងនេះខ្លួនខ្ញុំបញ្ចប់រឿងការឲ្យអភ័យទៅដល់បុថុជ្ជនទាំងអស់ ដែលតែងតែភ្លាំងភ្លាត់សាងកំហុសមកលើរូបយាយចាស់ខ្ញុំពីព្រោះវាជាការអត់ប្រយោជន៍។

លោក​ជំទាវ ហ៊ុន ស៊ី​ណាត បានមានប្រសាសន៍បន្តទៀតថា៖ « សូមបងប្អូនកូនក្មួយគិតមើលថាពាក្យបុរាណតែងតែពោលថា រនាបបាក់ត្រូវយករនាបជួសតែពាក្យសម្ដីបុថុជ្ជនជជ្រុលជជ្រួសបែរជាយកផ្លែឈើ និងម្រាមដៃដប់សែនជ័យបារមីសុំទោសទៅវិញវាអត់ប្រយោជន៍ទេ កុំអីប្រសើរជាងកែតម្រូវចរិតខ្លួនឯងទៅ នេះអស់លោកប្រើសម្ដីមកលើខ្ញុំចុះបើអស់លោកប្រើទៅរាស្ត្រវិញគិតម៉េចទៅ?? ខ្ញុំអត់មានពេលវេលាបានទទួលសប្បុរសធម៌ដែលគេជួយដល់កុមារកំព្រាផង ទៅយកពេលអត់ប្រយោជន៍ជាមួយអស់លោក។»​

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Rous Sarom បានធ្វើការបង្ហោះវីដេអូ ដែលមានរយៈពេល ០១នាទី និង៤៣ វីនាទី ដោយបានសរសេរខ្លឹមសារថា៖ “ខ្ញុំមានរឿងចង់សួរបិសាចមុខគុជ ផែង វណ្ណៈ បច្ចុប្បន្នបានសញ្ញាតិខ្មែរនូវ? ប្រឹងរកយុត្តិធម៌ជូន ខ្មែរណាស់”។ ក្នុងចំណោមបងប្អូនបង្កើតសម្ដេចតេជោ ខ្ញុំយល់ថាលោកជំទាវ ហ៊ុន ស៊ីណាត ល្មមសំរាកហើយ សម្ដេចតេជោ ដកទំនុកចិត្តប៉ុន្មានដងហើយ នៅតែបានដៃទៀត។ កាងមនុស្សខូចចង្រៃបក្ស សូមសម្តេច តេជោ កុំប្រកាន់ខ្ញុំដែលប៉ះប្អូនសម្តេច ព្រោះលោកជំទាវថ្នាក់ក្រោមល្អៗមិនសូវចូលចិត្ត ជាយោបល់ខ្ញុំប្រយ័ត្ន រងគ្រោះ ដល់យុវជនបន្តវេន………… . ចង្រៃបក្សមធ្យម ងំចង្រៃជាតិ លោកជំទាវ ហ៊ុន ស៊ីណាត អើយល្មមៗ បានហើយ។ ទុកអោយខ្ញុំដកស្កូវលោកជំទាវ បែបត្រូវមនុស្ស” ៕

ប្រភព៖ Sinath Hun

Share This Post: