សង្គម

ក្រោយមានការណែនាំពីឯកឧត្តម ហ៊ុន ជា ឥលូវនេះលោក ម៉ៃ សុគន្ធ ទទួលស្គាល់កំហុស និងសូមការអភ័យទោសពីលោកគ្រូ ហុងដា

BY
srey nuch
May 1, 2023

រាជធានីភ្នំពេញ៖ ក្រោយមានរឿងរ៉ាវផ្ទុះពេញបណ្ដាញសង្គមហ្វេសប៊ុក ពេលនេះលោក ម៉ៃ សុគន្ធ បានចេញមកទទួលស្គាល់កំហុស សុំទោសជាសាធារណៈ ដែលបានបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យទៅលើ លោក Keisuke Honda ដែលជា​គ្រូបង្វឹក​ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា។

តាមរយៈគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ជា មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ការទទួលស្គាល់កំហុសគឺជាការល្អ សូមប្អូនធ្វើអោយបានហើយប្រើ Caption អោយច្បាស់ហើយមានន័យដល់ប្រទេសជាតិនឹងប្រជាជនខ្មែរ តាមអ្វីដែលប្អូនផ្ញើសារមកបង យកល្អ Live ហ្មងទៅច្បាស់ជាងប្អូន ម៉ៃ សុគន្ធ ហើយឈប់ទៅអារឿងទើសគេហ្នឹងមើលថែខ្លួនឯងទៅវាល្អជាងប្អូន »។

ក្នុងសំណេររបស់ លោក ម៉ៃ សុគន្ធ ផ្ញើសារទៅកាន់ ឯកឧត្តម ហ៊ុន ជា ដោយបានសរសេររៀបរាប់ថា៖ « ជំរាបសួរបងប្រុស! ដោយទទួលបានពីការផុសទូន្មានអប់រំ របស់ឯកឧត្ដមបង។ ប្អូនសូមអរគុណ. ខ្ញុំសូមអភ័យទោសលោក ហុងដា សូមមេត្តាអធ្យាស្រ័យ និង ជាពិសេសឯកឧត្ដមបង ដែល កន្លងមកតែងតែប្រដៅ អប់រំប្អូន ទូន្មាន អោយប្អូនទទួលបានការស្រឡាញ់រាប់អានគ្នា ដូចបងប្អូនជាមួយ អាចារ្យធំ និង ខ្ញុំបាទសូមសុំទោសជាសាធារណៈ ដល់មហាជនទាំងអស់ សូមមេត្តា ខន្តី អភ័យទោស។ ប្អូនទទួលបាន ការបំភ្លឺអប់រំ ពីបងប្រុស ប្អូនសូមទទួលកំហុស អរគុណណាស់បងប្រុស សំរាប់ការទូន្មានល្អៗ មកកាន់ប្អូន ៕ »

ប្រភព៖ Chea Hun

Share This Post: