សង្គម

ប្រពៃណីណាស់! កីឡាការិនីឆ្នើម ស្រួង ភាវី ប្រកាសយកថវិកាដែលបានពីការធ្វើជាទូតសុច្ឆន្ទៈឲ្យក្រុមហ៊ុនមួយនេះ បង្វិលទៅសប្បុរសធម៌ទាំងអស់ និងសម្រាប់ជួយធានាបងប្អូនគ្មានលទ្ធភាព ទៅព្យាបាលជំងឺនៅប្រទេសកូរ៉េ

BY
srey nuch
May 30, 2023

កីឡាការិនីកម្ពុជា ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) និងជាម្ចាស់មេដាយសំរិទ្ធ វិញ្ញាសាការ៉ុម (មួយបាំង) បានប្រកាសថា ថវិកាដែលអ្នកស្រី ទទួលបានមកពីការចុះកុងត្រាក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន «ស្កាយអង្គរ SKY ANGKOR» នឹងបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ កីឡាការិនី ស្រួង ភាវី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងខ្លឹមសារ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី បានសរសេររៀបរាប់ថា៖ «សូមជម្រាបពុកម៉ែបងប្អូន! នាងខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ SKY ANGKOR ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន។ ការចុះកុងត្រានេះខ្ញុំមិនយកប្រាក់សម្រាប់ខ្លួនឯងទេ គឺខ្ញុំបានបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។ គឺថាប្រសិនបើខ្ញុំត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬមានប្អូនៗ ក៏ដូចជាប្រជាជនខ្មែរយើងដែលមានជីវភាពខ្វះខាត ហើយត្រូវបានអង្គការសប្បុរសធម៌របស់នាងខ្ញុំធានាពួកគាត់មកព្យាបាលជំងឺនៅប្រទេសកូរ៉េ គឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់ឡើយ។ »

កីឡាការិនីឆ្នើម ស្រួង ភាវី បានបន្តទៀតថា៖ « ការស្នើលក្ខខណ្ឌរបស់នាងខ្ញុំនេះ គឺបានខាងក្រុមហ៊ុនទទួលយល់ព្រមដោយសេចក្ដីសោមនស្សរីករាយទាំងអស់គ្នា។ ខ្ញុំមានខ្លួនតែមួយ រាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេង ប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំវាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំ ទើបធ្វើឱ្យខ្ញុំញញឹមទទួលធ្វើទាំងដឹងថាវាជាអម្រែកដ៏ធំធេង៕ »

ប្រភព៖ Sruong Pheavy

Share This Post: