ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាចំនួន ១ម៉ឺនដុល្លារ ជូនកីឡាករគុនខ្មែរជើងចាស់លោក ឡោ សំណាង ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ធ្ងរ

BY
srey nuch
May 30, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិកាចំនួន ១០០០០ដុល្លារ ជូនកីឡាករគុនខ្មែរជើងចាស់លោក ឡោ​ សំណាង ដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ស្រាំលលាដ៍ក្បាល និងបាក់ឆ្អឺងថ្ពាល់ និងឈាមកកក្នុងខួរក្បាលកាលពីពេលថ្មីៗនេះ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កីឡាករគុនខ្មែរ លោក ឡោ​ សំណាង បានថ្លែងអរណ អរគុណដល់សម្តេចតេជោ ហ៊ុន សែន ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ « កូនសូមថ្លែងអំណរ អរគុណដល់សម្តេចពុក ដែលបានផ្តល់ថវិកា ១០០០០ដុល្លារ ក្នុងការវះកាត់ឈាមកកក្នុងខួរក្បាល កូនសុំអរគុណនូវទឹកចិត្ត សន្តាស មេត្តារបស់សម្តេចពុក កូនសូមជូនពរ សម្តេចពុក អោយមានសុខភាពល្អ កម្លាំងខ្លាំងខ្លារាងកាយរឹងមាំ ជោគជ័យគ្រប់ភារៈកិច្ច នៅជាម្លប់ដល់កូនចៅ #ស្រលាញ់និងគោរពសម្តេចពុក ៕ »

ប្រភព៖ Samnang Lor

Share This Post: