សង្គម

ឯកឧត្តម ហ៊ុន ម៉ាណែត អបអរសាទរកីឡាការិនី ខាន់ ជេសា ទទួលបានមេដាយមាសជើងឯកពិភពលោកនៃការព្រឹត្តិការណ៍ IBJJF World Champion 2023

BY
srey nuch
June 5, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ដល់កីឡាការិនី ខាន់ ជេសា ទទួលបានមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ក្រោយយកឈ្នះកីឡាការិនីប្រេស៊ីល Thamires Aquino វគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក។

តាមរយៈសំណេរ ក្នុងគណនីហ្វេសប៊ុកផេករបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «អបអរសាទរ កីឡាការិនី ខាន់ ជេសា (KHAN JESSA) ដែលទទួលបានមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលការប្រកួតកម្រិត Light Feather Weight Black Belt World Champion »

 

View this post on Instagram

 

A post shared by FloGrappling (@flograppling)


ប្រភព៖ Hun Manet – C.O.Army Office

Share This Post: