សង្គម

ដំណឹងល្អ! អ្នកនាង ស្រួង ភាវី នឹងនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ចុះព្យាបាលក្មេងៗ ដែលមានជំងឺ ៤នេះ នៅមណ្ឌលមែកឈើ សូមរួសរាន់ចុះឈ្មោះ ចំនួនមានកំណត់

BY
srey nuch
June 16, 2023

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ អ្នកនាង ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) បានឱ្យដឹងថា អ្នកនាង នឹងដឹកនាំក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តកូរ៉េ ចុះទៅពិនិត្យព្យាបាលក្មេងៗនៅកម្ពុជា ប្រសិនអាណាព្យាបាលគ្រប់រូប ដែលមានកូនៗ មានជំងឺទាំងបួនដូចខាងក្រោម សូមធ្វើការទាក់ទងមកកាន់អ្នកនាង ដើម្បីរាប់បញ្ចូលឈ្មោះក្នុងបញ្ជីត្រួតពិនិត្យ តាមរយៈលេខទូរស័ព្ទ៖ ០៨៦ ២០០ ៦៤០, ០១១ ៣០៩ ២៧៦។

ក្នុងនោះ អ្នកនាង ស្រួង ភាវី បានសរសេររៀបរាប់បន្ថែមទៀតថា៖ ការពិនិត្យជំងឺដោយក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ ចំនួនមានកំណត់ក្នុងការពិនិត្យជំងឺ។ ដែលមានទីតាំងនៅ ​​«មណ្ឌលអង្គការ មែកឈើ» ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ​។ សូមបញ្ជាក់ពេលធ្វើដំណើរ​ដល់ផ្លូវបែកជា បួនផ្សារបែកចាន បត់ទៅស្ដាំ​តាមផ្លូវបេតុងលេខ42 ប្រហែលជិត 3Kmដល់ទីតាំង។​ កាលបរិច្ឆេទ៖ ថ្ងៃទី២៣-២៤ ខែមិថុនា ២០២៣។

ផ្នែកជំងឺ
១.ពិនិត្យផ្នែករាងកាយកុមារចំនួន ១០០នាក់
២.ពិនិត្យឆ្អឹងកុមារចំនួន ៤០នាក់ ទៅ ៥០នាក់
៣.ពិនិត្យព្យាបាលធ្មេញកុមារចំនួន ៤០នាក់ ទៅ ៥០នាក់
៤.វះកាត់ព្យាបាលបំបាត់ស្លាកស្នាមលើផ្ទៃមុខអាយុ ២៥ឆ្នាំឡើង និងមានវះកាត់កែត្របកភ្នែកកុមារ។ សូមអរគុណ នេះជាឱកាសល្អសម្រាប់កុមារយើងហើយ »។ បញ្ជាក់៖ ផុតកំណត់ទទួលការចុះឈ្មោះត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣​នេះ ៕

ទស្សនាវីដេអូខាងក្រោម៖​

ប្រភព៖ Sruong Pheavy

Share This Post: