ឧកញ៉ាស្រី ចាន់ថន ផ្ដល់ហាងកាត់សក់មួយកន្លែងជូនដល់កីឡាករគុនខ្មែរ ព្រុំ សំណាង តាមការសន្យា
- BY
- srey nuch
- June 17, 2023
រាជធានីភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន បានផ្ដល់ហាងកាត់សក់មួយកន្លែងជូនកីឡាករ ព្រុំ សំណាង តាមការសន្យា ពេលនេះហាងបានរៀបចំរួចរាល់ហើយ ឆ្លៀតក្នុងឱកាសល្អមួយលោកឧកញ៉ា ក៏បានចុះហត្ថលេខាផ្ទេរ ហាងកាត់សក់ នោះជូនកីឡាករ ព្រុំ សំណាង រួចរាល់ហើយ។ នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣មុននេះបន្តិច។
តាមរយៈសំណេរក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា ដូចដែលបងប្អូនបានដឹងខ្លះៗហើយថាខ្ញុំបានសន្យាថានឹងផ្ដល់ហាងកាត់សក់ មួយកន្លែងជូនកីឡាករ ព្រុំ សំណាង ពេលនេះយើងបានរៀបចំរួចរាល់ហើយបងប្អូន ឆ្លៀតក្នុងឱកាសល្អមួយខ្ញុំក៏បាន ចុះហត្ថលេខាផ្ទេរ ហាងកាត់សក់ នោះជូនកីឡាករ ព្រុំ សំណាង រួចរាល់ហើយ។ »
ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាកីឡាករ ព្រុំ សំណាង គាត់នឹងរៀបចំ អ្នកដឹកនាំគ្រប់គ្រងហាងកាត់សក់នេះអោយបានល្អ ដើម្បីអោយគាត់មានពេលវេលាគ្រប់គ្រាន់ ក្នុងការហ្វឹកហាត់ ពង្រឹងសមត្ថភាព អោយកាន់តែខ្លាំងបន្ថែមទៀតក្នុងវិស័យគុនខ្មែរ ដើម្បីលើកស្ទួយគុនខ្មែររបស់យើង ឱ្យកាន់តែល្បីលើឆាកអន្តរជាតិនិងពិភពលោកផងដែរ។ សូមអរគុណ» ៕
ប្រភព៖ ស្រី ចាន់ថន Srey Chanthorn
- Share This Post: