សង្គម

ក្រុមចោរបរទេស ចូលលួចបច្ច័យព្រះសង្ឃខ្មែរ «វត្តរតនរង្សី» ស្ថិតនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក អស់ពីក្នុងកុដិរលីង (មានវីដេអូ)

BY
srey nuch
June 19, 2023

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា Yamony Mom-Waller បានបង្ហោះវីដេអូ ពីសកម្មភាពក្រុមចោរបរទេសប្រមាណ ៤នាក់ ចូលលួចបច្ច័យព្រះសង្ឃខ្មែរ ក្នុង «វត្តរតនរង្សី» អស់ពីក្នុងកុដិរលីង ស្ថិតនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ៩៖៥៩នាទីព្រឹក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។

តាមរយៈវីដេអូនៃកាំមេរ៉ាសុវត្ថិភាពរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានឱ្យដឹងថា ក្រុមចោរបរទេសប្រមាណ ៤នាក់ បានចូលជញ្ជូនហិបដាក់លុយរបស់ព្រះសង្ឃខ្មែរ អស់ចំនួន ៣ហិប ចេញពីក្នុងវត្ត ដឹកដាក់ចូលទៅក្នុងរថយន្ត រួចជិះគេចខ្លួនបានដោយសុវត្តិភាពតែម្ដង។ ក្នុងនោះដែរ ក៏ឃើញមានអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើន ក៏បានចូលរួមសោកស្តាយជាខ្លាំង និងសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ៕

Share This Post: