សង្គម

រំភើបជំនួស! ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្ដល់រង្វាន់ម៉ូតូមួយគ្រឿង បើកីឡាករគុនខ្មែរ ឈឿង ល្វៃ អាចយកឈ្នះកីឡាករថៃបាន

BY
srey nuch
June 20, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា នឹងឧបត្ថមម៉ូតូមួយគ្រឿង បើម្ចាស់មេដាយមាស ស៊ីហ្គេមលើកទី៣២ កីឡាករគុនខ្មែរ ឈឿង ល្វៃ យកឈ្នះកីឡាករថៃ សាមី បានឆាមេក ដែលនឹងត្រូវប៉ះគ្នានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

តាមរយៈសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានមានខ្លឹមយ៉ាងដូច្នេះថា៖ « ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នាការប្រកួតរបស់កីឡាករ ឈឿង ល្វៃ ប្រកួត សាមី បានឆាមេក និងធ្វើឡើងនៅថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៣ ឆាប់ៗនេះហើយ។ ដើម្បីជាកាលើកទឹកចិត្តដល់កីឡាករ ឈឿង ល្វៃក្នុងនាមខ្ញុំជាម្ចាស់ក្លឹប (គុនខ្មែរជើងឯកពិភពលោក )សូមប្រកាសជាសាធារណៈថា បើឈឿង ល្វៃ យកឈ្នះកីឡាករថៃ សាមី បានឆាមេក ខ្ញុំនឹងឧបត្ថម្ភម៉ូតូមួយគ្រឿង ដើម្បីជាកាលើកទឹកចិត្តដល់គាត់ ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន»

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: