សង្គម

រំភើបណាស់! ឧកញ៉ា ស្រី ចាន់ថន ប្រកាសថា នឹងឧបត្ថម្ភម៉ូតូមួយគ្រឿងជូនទៅកីឡាករ ឈឿង ល្វៃ ដដែល បើទោះបីមិនអាចយកឈ្នះលើកីឡាករថៃបាន

BY
srey nuch
June 26, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ការប្រកួតដ៏ស្វិតស្វាញរបស់កីឡាករគុនខ្មែរ ឈឿង ល្វៃ ដែលត្រូវប៉ះគ្នាជាមួយកីឡាករ សាមី បានឆាមេក ដោយលទ្ធផលគឺឈឿង ល្វៃ មិនអាចយកឈ្នះលើកីឡាករថៃបាននោះទេ។ ទោះបីយ៉ាងនេះក្ដី ឧកញ៉ា ស្រី ចាន់ថន មើលឃើញពីការខិតខំប្រឹងប្រែង បានប្រកាសថា នឹងនឹងឧបត្ថម្ភ ម៉ូតូមួយគ្រឿងជូនទៅ ឈឿង ល្វៃ ដដែល។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

តាមរយៈខ្លឹមសារសំណេរក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នាដូចដែលបងប្អូនបានជ្រាបមកហើយថា ការប្រកួតរបស់កីឡាករឈឿង ល្វៃ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយលទ្ធផលគឺ ល្វៃ មិនអាចយកឈ្នះលើកីឡាករថៃបាននោះទេបងប្អូន។ ការប្រកួតមានចាញ់មានឈ្នះ បរាជ័យជាបទពិសោធន៍ ហើយត្រូវប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតដើម្បីបំពេញ នៅចន្លោះដែលខ្វះខាត។ ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការប្រកួតមួយនេះ នឹងលើកទឹកចិត្តដល់គាត់ទោះមិនទទួលបាននូវជ័យជំនះក៏ដោយក្នុងនាមខ្ញុំជាម្ចាស់ក្លឹប(គុនខ្មែរជើងឯកពិភពលោក)ខ្ញុំសូមប្រកាសថានឹងឧបត្ថម្ភ ម៉ូតូមួយគ្រឿងជូនគាត់ដដែល។»

ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ « សូមពុកម៉ែបងប្អូនទាំងអស់គ្នា នៅតែបន្តគាំទ្រកីឡាករគុនខ្មែរ របស់យើងឱ្យកាន់តែខ្លាំងក្លាជាងមុនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ ឆាកអន្តរជាតិនឹងពិភពលោក។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរជួយខ្មែរ ខ្មែរអាចធ្វើបាន។ ដោយក្ដីគោរពនឹងស្រឡាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន ៕ »

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: