សង្គម

ឧកញ៉ា ស្រី ចាន់ថន ប្រគល់ម៉ូតូជូនកីឡាករ ឈឿង ល្វៃ រួចរាល់ហើយ ដើម្បីជាការលើកទឹកចិត្តឱ្យប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត

BY
srey nuch
June 27, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន នៅមុននេះបន្តិច បានឱ្យដឹងថា ឧកញ៉ា បានប្រគល់ម៉ូតូសេរីទំនើបមួយគ្រឿង ជូនដល់កីឡាករ ឈឿង ល្វៃ រួចរាល់ហើយ ក្នុងគោលបំណងដើម្បីជាការលើកទឹកចិត្តឱ្យ ឈឿង ល្វៃ ប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត។

យោងតាមខ្លឹមសារសំណេររបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ខ្ញុំបានប្រគល់ម៉ូតូជូនកីឡាករ ឈឿង ល្វៃ រួចរាល់ហើយបងប្អូន គោលបំណងគឺដើម្បីជំរុញនឹងលើកទឹកចិត្តដល់គាត់ឱ្យកាន់តែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត។ »

ឧកញ៉ា ស្រី ចាន់ថន បានបន្តថា៖ «នៅពេលដែលក្លឹប(គុនខ្មែរជើងឯកពិភពលោក)សាងសង់រួចរាល់ ១០០ភាគរយហើយនោះ ក្លឹបរបស់យើងនឹងមាននូវផែនការយុទ្ធសាស្ត្រចំនួន៣ ដើម្បីពង្រឹងនូវសមត្ថភាពរបស់កីឡាកររួមមាន៖ ទី១កម្លាំងកាយ ទី២កម្លាំងចិត្ត និងទី៣កម្លាំងប្រាជ្ញា ចំណុចទាំងបីនេះកីឡាករយើងមិនត្រូវខ្វះខាតនៅចំណុចណាមួយនោះទេ បើអនុវត្តតាមផែនការយុទ្ធសាស្ត្រទាំង៣នេះបាន ពេញលេញនោះ គុនខ្មែរ របស់យើង នឹងខ្លាំងក្លាជាងមុនទ្វេដង។ ដោយក្ដីគោរពនឹងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ៕ »

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: