សង្គម

រយៈពេល៦ខែ ឆ្នាំ២០២៣នេះ សមត្ថកិច្ចខេត្តតាកែវ បង្ក្រាបបទល្មើស និងឃាត់ខ្លួនមនុស្សបានជាង ២០០នាក់

BY
Liny Chan
July 18, 2023

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ស្នងការដ្ឋាននគរបាលខេត្ត តាកែវបានឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើស និងឃាត់ខ្លួនមនុស្សបានជាង ២០០នាក់ ពោលគឺស្ទើរតែបង្ក្រាបបានសឹងតែទាំងអស់នៃបទល្មើសដែលបានកើតមាន។

ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុ ជាតិកម្ពុជា លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវបានឱ្យដឹងថា ក្រោមការណែនាំពីឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមគ្នា ពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាការអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជាពិសេស គឺត្រូវបង្ក្រាបឱ្យខានតែបានចំពោះក្រុមក្មេងទំនើង ចោរលួច ចោរឆក់ គ្រឿងញៀន ដែលកំពុងកើតមាន ឡើងនៅតាមមូលដ្ឋាន។ លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា ក្នុងរយៈពេល៦ខែ កន្លងមកនេះ ស្នង ការដ្ឋាននគរបាលខេត្តតាកែវ បានបង្ក្រាបក្មេងទំនើង បង្រ្កាបបទ ល្មើសលួចឆក់ប្លន់និងគ្រឿងញៀន ខណៈដែលបទល្មើសព្រហ្មទណ្ឌក៏ដូចជាបទល្មើសឧក្រិដ្ឋ គឺសមត្ថ

កិច្ចបង្ក្រាបានសឹងតែ១០០ភាគរយ ដែលជាកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ពិសេសនោះឃាត់ខ្លួនជនសង្ស័យជាង២០០នាក់។

«កងកម្លាំងរបស់យើងបានដាក់ចេញនូវការថែរក្សាការពារសន្តិតសុខ សុវត្ថិភាពជូនប្រជាពល រដ្ឋ និងអ្នកវិនិយោគិន ដោយក្នុងនោះ បានអនុវត្តន៍ជាប្រចាំនូវ ផែន ការយុទ្ធសាស្រ្ត ការបង្រ្កាបបទ ល្មើស លួចឆក់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានធ្វើការណែនាំទៅ នាយការិយាល័យជំនាញ ក្នុងការប្រជុំដកពិសោធន៍ តាមអធិការក្រុង ស្រុក កំណត់មុខ សញ្ញាស្មុគស្មាញ និងការដំឡើងនូវបញ្ជីមុខសញ្ញាចាស់ ដែលមានដីកាចាប់ខ្លួន ក៏ដូចជាមុខសញ្ញាដែលចេញពីពន្ធនាគារជាដើម ហើយនៅក្នុងនោះកម្លាំងរបស់យើង ក៏បានអនុវត្តនូវតួនាទីភារកិច្ច ដើម្បីការពារសុវត្ថិភាពជូនវិនិយោគគិន ទាំងជាតិនិងអន្តរជាតិនៅក្នុងមូល ដ្ឋានផងដែរ។»

លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា បទល្មើសនានា បើសិនជាកើតច្រើន នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធរដល់សង្គមជាតិ និងការអភិវឌ្ឍប្រទេស ជាតិ ខណៈឆាប់ៗនេះ ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នឹងចាប់ផ្តើម ដូច្នេះស្នងការដ្ឋាននគរបាលខេត្តក៏បានត្រៀមកម្លាំងនគរបាលការពារ ជាង ១៦០០នាក់ ហើយក្នុងនោះក៏មាន កម្លាំងប្រជាការពារមាន ចំនួន ១១០០នាក់ និងកម្លាំងជាច្រើនផ្សេងទៀត ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ គណបក្សនយោ បាយ អ្នកអង្កេតការណ៍ជាតិនិងអន្តរជាតិ និងមន្ត្រីប្រចាំការនៅមណ្ឌលបោះឆ្នោត ឱ្យមានភាពងាយស្រួល លឿនរហ័ស មិនមាន ការកកស្ទះ និងមិនមានការភ័យខ្លាច៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: